ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

ថ្ងៃទី​១​មាន​បេក្ខជន​បាក់​ឌុប​២​នាក់​តម្រូវ​ឲ្យ​ធ្លាក់​ក្នុង​ពេល​អ្នក​មាន​បញ្ហា​សុខភាព​៤៣​នាក់​តែ​ប្រឡង​បាន​

ភ្នំពេញ​៖ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​ពិនិត្យ នៅតាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១​ដំណើរការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ស្ថានភាព​នៅ​មណ្ឌល​ប្រឡង មាន​បរិយាកាស​ស្ងប់ស្ងាត់​។

​នៅ​ព្រឹក​ថ្ងៃទី​១៩​សីហា​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​នៅ​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថា​នៅ​ឆ្នាំ​នេះ​ក្រសួង​អប់រំ​នៅតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ដដែល​។​ACU​មិន​បាន​ផ្តល់​អ្នកសង្កេតកា​រណ៍​មក​គ្រប់គ្រង​ដូច​ឆ្នាំមុនៗ​នោះទេ ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រសួង​ជា​អ្នករៀបចំ និង​ពង្រឹង​យន្តការ​អប្បមាទ​ដោយ​ខ្លួនឯង ដែល​មាន​សរុប​ជាង ២ ពាន់​នាក់​ទូទាំង​ប្រទេស និង​មាន​ចំនួន ២​នាក់​ក្នុង​មួយ​បន្ទាប់​។​

​លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​កាសែត​ថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ​។ ដំណើរការ​សំណេរ នៅតាម​មណ្ឌល​នី​មួយៗ​ប្រព្រឹត្ត ទៅ​បាន​យ៉ាង​ល្អ ប្រសើរ ដោយសារ​មាន​ការបំពេញ​ការងារ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ និង​គណៈកម្មការ​អនុរក្ស​។​

​លោក​បញ្ជាក់ទៀតថា «​ជារួម​បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​កិច្ចការ​ទៅតាម​សមត្ថភាព​របស់​ខ្លួន​រៀងៗ​ខ្លួន ដោយ​មិន​យក​សំណៅ​ឯកសារ ទូរ​សព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​តែ​០១​រូប​ប៉ុណ្ណោះ ដែល​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយ​រូប​ទៀត បាន​យក​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង​។ ដូច្នេះ​ក្រសួង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​នេះ ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង បាន​ប្រាប់ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ​ថ្ងៃ​ទី​១៩ សីហា​ថា ក្រសួង​ឲ្យ​ធ្លាក់នេះ​ដោយសារ បេក្ខជន ១ រូប បាន យក សំណៅ​ឯកសារ ចូល បន្ទប់ ប្រឡង និង បេក្ខជន ១​រូប ទៀត បាន យក ទូរ​សព្ទ ដៃ ចូល ក្នុង បន្ទប់ ប្រឡង​។​
​លោក​ថា “​ដូច្នេះ ក្រសួង​នឹង​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត វិន័យ ចំពោះ បេក្ខជន​ទាំងពីរ រូបនេះ ដោយ កំណត់ ឱ្យ ធ្លាក់ ជា ស្វ័យ ប្រវត្តិ​”​។​

​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៤៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន​០១​រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន​។​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា សិស្ស​ដល់​ទៅ​ជាង ១៦០០​នាក់ បាន​បោះបង់​ចោល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃនេះ ។​សម្រាប់​ការប្រឡង នៅ​ថ្ងៃ​ទី​១ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឲ្យ​បេក្ខជន​២​នាក់ ធ្លាក់​ដោយ ស្វ័យប្រវត្តិ​។

​អ្នកស្រី ឈិត ចំរើន កំពុង់​ឈរ​ចាំ​កូន​ក្រោម​ដើមឆ័​ត្រ​មុខរបង​វិទ្យាល័យ​ទួលទំពូង​ប្រាប់​វិទ្យុ​ស្ត្រី​ថា អ្នកស្រី​បាន​ជូន​កូន​មក​ប្រឡង​បាក់​ឌុប ហើយ​ចាំ​ទទួល​កូន​ទៅ​រក​កន្លែង​ញុំ​ាំ​អាហារ​។ អ្នកស្រី​ប្រាប់ថា អ្នកស្រី​មាន​អារម្មណ៍​ភ័យ​ផង អរ​ផង ព្រោះ​ទើប​ជា​លើក​ទី​១ ដែល​ជូន​កូន​មក​ប្រឡង​។ តែ​យ៉ាងណា​អ្នកស្រី​ជឿជាក់​លើ​សមត្ថភាព​របស់​កូន​ថា​នឹង​អាច​ប្រឡង​ជាប់ បើទោះបីជា​មាន​ករ​រឹតបណ្តឹង​ការប្រឡង​យ៉ាងណាក្តី​។​

​លោករ​ស់សុ​វាចា​ឲ្យដឹងថា នៅ ថ្ងៃ ទី ១ នេះ បេក្ខជន​អវត្តមាន សរុប​ចំនួន​១៧៤៥​នាក់ (១.៤៩%) ស្រី ៦៧៨ នាក់​។ ក្នុងនោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន ចំនួន ៤៣​ករណី ប៉ុន្តែ អាច ដំណើរការ ប្រឡង បន្ត ទៀត បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។​

​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​នេះ មាន​ការប្រឡង​៤​មុខវិជ្ជា​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​និង​ថ្នាក់​វិទ្យាសាស្ត្រ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ផែនដី និង​បរិស្ថានវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិ​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ ប្រវត្តិវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ ជីវវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ ភូមិវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​១​មុខវិជ្ជា​៖ គីមីវិទ្យា និង​ម៉ោង​ទី​២ មុខវិជ្ជា​៖ ភាសាបរទេស​។​

​ដោយឡែក​សម្រាប់​ការប្រឡង​នៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​ស្អែក​នេះ​រួមមាន​៖
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ ម៉ោង​ទី​១ មុខវិជ្ជា​៖ គណិតវិទ្យា និង ម៉ោង​ទី​២ មុខវិជ្ជា​៖ សីលធម៌ ពលរដ្ឋ​វិជ្ជា​។​
* ពេលព្រឹក សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​៖ ម៉ោង​ទី​២ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ និង ម៉ោង​ទី​២ មុខវិជ្ជា​៖ រូបវិទ្យា​។
* ពេល​រសៀល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖ មុខវិជ្ជា​៖ អក្សរសាស្ត្រ​ខ្មែរ​។
* ពេល​រៀសល ថ្នាក់​វិទ្យាសាស្ត្រ​៖ មុខវិជ្ជា គណិតវិទ្យា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com