ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

លោក​ឈាង​វុន​បដិសេធ​សំណើរ​ផ្តល់​សញ្ជាតិ​ស្វយ័ប្រវត្តិដល់​ជន​ជា​តិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​!

ភ្នំពេញ ៖ ភាគី​កម្ពុជា​បាន​បដិសេធ​សំណើរ​ភាគី​វៀតណាម ដែល​សុំឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​សញ្ជាតិ​ស្របច្បាប់ ដល់​ប្រជាជន​របស់​ខ្លួន ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា ។

​ការបដិសេធ​ធ្វើឡើង នៅ​ទីក្រុង​ហា​ឡុង ខេត្ត​ខ្វាង​និ​ញ​ប្រទេស​វៀតណាម​ធ្វើឡើង​ពេល​ចូលរួម​សន្និសីទ​លើក​ទី​៧ នៃ​គណៈកម្មការ​កិច្ចការបរទេស សភា​កម្ពុជា​, ឡាវ និង វៀតណាម (CLV) ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩ ។​

​តំណាង​ឲ្យ​រដ្ឋ​សភា​កម្ពុជា​លោក ឈាង វុន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ពេល​មកដល់​ស្រុក​ខ្មែរ​វិញ​ថា ក្នុង​កិច្ចប្រជុំ​ប្រកប​ដោយ​ភាព​តានតឹង​នេះ រដ្ឋាភិបាល នៃ​ប្រទេស​វៀតណាម ជាថ្មី​ម្តងទៀត បាន​បន្ត​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាងណា​ផ្តល់​សញ្ជាតិ​ស្របច្បាប់​ដល់​ប្រជាជន​ខ្លួន ដែល​កំពុង​រស់នៅ​និង​ធ្វើការ​រកស៊ី​នៅ​កម្ពុជា ប៉ុន្តែ​លោក​បដិសេធ ព្រោះ​កម្ពុជា​មាន​ច្បាប់​របស់​ខ្លួន​។​

​លោក ឈាង វុន បាន​ពន្យល់ថា កម្ពុជា មាន​ច្បាប់​របស់​ខ្លួន ហើយ​ច្បាប់​
​ជាច្រើន​ទាំង​អស់នោះ​រួមមាន ទាំង​ច្បាប់​សញ្ជាតិ​ច្បាប់​អន្តោ ប្រវេ​សន៍​។ ដូច្នេះ កម្ពុជា មិន​អាច​ផ្ដល់​សញ្ជាតិ​ដោយ​ស្វ័យប្រវត្តិ​ដល់​ប្រជាជន​វៀតណាម​ទាំងអស់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​។​

​លោក ឈាង វុន បាន​សង្កត់ធ្ងន់ថា រឿង​ទឹកដី ឬ​សញ្ជាតិ គឺជា​ចំណុច​រសើប បើ​ភាគី​ណាមួយ​ហ៊ាន​លះបង់​នូវ​ចំណុច​ទាំងអស់​នេះ វា​នឹង​ត្រូវ​បាន​គេ​ប្រហា​រថា ជា​មនុស្ស​ក្បត់ជាតិ​។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការការពារ​បូរណភាព​ទឹកដី ពោល​គឺ​មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​ចំណិត ដល់​ប្រទេស​ណាមួយ​នោះឡើយ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com