ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់វាត់អង្គភាពអំពើពុករលួយឡើងវិលមុខ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានការប្រារព្វកិច្ច​ប្រជុំ​រវាងឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះយោបល់ និងអង្គភាព​ប្រឆាំងអំពើពុករលួយ នៅក្នុងបរិយាកាស​ពោរពេញទៅដោយ​ភាពចាក់ឆ្កឹះឆ្កៀល ដេញដោលចាក់ដោត អំពីបញ្ហា​ប្រឆាំងអំពើពុករលួយ​នៅក្នុងប្រទេស ដែលអាចត្រូវប្រមាថនិងចំអក ។

ឯកឧត្តម នួន សុខាវី សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និងផ្ដល់យោបល់ មកពីគណបក្សពន្លឺថ្មី បានលើកឡើង​និងចោទ​ត្រង់តែ​ហ្មងថា ពាក់ព័ន្ធដល់បញ្ហាពុករលួយ គឺអង្គភាព​ប្រឆាំងអំពើពុករលួយនេះឯង​ ហើយដែលពុករលួយខ្លាំងជាងគេ បើមិនមាន​សច្ចធម៌ទេនោះ។

ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុក​រលួយមាន​ប្រសាសន៍ថា ការពោលពាក្យបែបនេះ វាដូចជាមើលងាយ​អង្គភាព​ឯកឧត្តម​ពេកហើយ ព្រោះកន្លង​មក អង្គភាពរបស់ឯកឧត្តម បានខិតខំប្រឹងប្រែង​ណាស់​លើ​​ការប្រឆាំងអំពើពុករលួយ រហូតចាប់ជនល្មើស​បានជាច្រើនទៀតផង។

ឯកឧត្តម នួន សុខាវី បានបន្ថែមសំនួរថា អញ្ចឹងពាក់ព័ន្ធនិងអំពើពុករលួយតើវា បានថមថយចុះឬកើនឡើង សូមធ្វើការបញ្ជាក់អោយច្បាស់ផង? យ៉ាងសំនួរនេះ ឯកឧត្តម ឱម យិនទៀង មិនឆ្លើយបញ្ជាក់សោះឡើយ។

ទាក់ទងបញ្ហានេះ យើងសង្កេតឃើញថា ៣ឆ្នាំកន្លងមកនេះ អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ ហាក់ដេកលង់លក់ស្រមុកខុលត្រជាក់ស្ហឹម នឹងមិនមានសកម្មភាពអ្វីគួរគាត់នោះឡើយ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទើប​ភ្ញាក់​ពី​ដេក ហើយ​ភ្ញាក់​ក្រញែង​ក្រ​ញ៉ាង​ចាប់ផ្ដើម​ធ្វើការ​វិញ​នៅពេល ដែល​គណ​:​កម្ម​ការ​ជាតិ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាប់ផ្ដើម​បង្ក្រាប​ឈ្មួញ​ឈើ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​។​

​ឯកឧត្តម នួន សុខា​វី សំណូមពរ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ប្រកាន់​នូវ​ភាពយុត្តិធម៌ ស​ច្ច​:​ធម៌ និង​ត្រូវ​តែ​ចាត់វិធានការណ៍​លើ​ជន​ពុករលួយ អោយតែ​មាន​តម្រុយ មិន​ចាំបាច់​មាន​គេ​ប្ដឹង​ទេ ព្រោះ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​មាន​សិទ្ធិ​គ្រប់គ្រាន់​ស្រាប់​ទៅហើយ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com