ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​កម្ពុជា​ម៉ាឡេស៊ី​ស​សើរ​គ្នា​ទៅវិញទៅមក​រឿង​ការរីកចំរើន​និង​សន្យា​បង្កើន​កិច្ចសហការ​ជាមួយ​គ្នា​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩​មេដឹកនាំ​កម្ពុជា​-​ម៉ាឡេស៊ី បាន​សម្តែង​ការពេញចិត្ត​និង​ស​សើរ​គ្នា​ទៅវិញទៅមក​អំពី មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ ក្នុងជំនួប​ទ្វេភាគី​រវាង សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាមួយ លោក មហា​ធា មហា​ម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​វិមាន​សន្តិភាព ។

​តាម​សេចក្តីប្រកាស​រួម​របស់​ប្រទេស​ទាំង​ពីរ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា «​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​កាន់តែ​ជិតស្និទ្ធរ​វាង​កម្ពុជា និង​ម៉ាឡេស៊ី​លើ​គ្រប់​វិស័យ រួម​មាន​ពាណិជ្ជកម្ម និង​ការវិនិយោគ ការអភិវឌ្ឍ​ឧស្សាហកម្ម​ហា​ឡា​ល ការពារជាតិ និង​សន្តិសុខ ទេសចរណ៍ កសិកម្ម និង​ការអប់រំ​»​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ឌិត មហា​ធា មហា​ម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ធ្វើ​ជា​អធិបតី​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ឯកឧត្តម សៃ​ហ្វូ​ឌីន អាប់​ឌុល​ឡា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ។​

​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​បាន​ផ្តោតទៅលើ​៖-​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ -​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស -​ការផ្សព្វផ្សាយ និង​ការឃោសនា​
-​សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និង​ពិព័រណ៍​ទេសចរណ៍ ពិព័រណ៍​ពាណិជ្ជកម្ម -​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​កិច្ច​ស្វែងយល់ និង​ផ្លូវការ​រវាង​មន្ត្រី​ជំនាញ និង​
-​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​តាមរយៈ​វិស័យ​ទេសចរណ៍​។​

​គួរឲ្យកត់សំគាល់ នៅ​ឆ្នាំ​២០១៨ ក្នុង​ចំ ណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦,២​លាន​នាក់ មក​កម្ពុជា ក្នុងនោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ កើន ១២,២%​។ ដោយឡែក ប្រជាជន​កម្ពុជា​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផង​ដែរ​។​

​បច្ចុប្បន្ន​មាន​ការហោះហើរ​ត្រង់​ចំនួន ៥៨​ជើង​ក្នុង​មួយ​សប្តាហ៍ ពី​ប្រទេស​ម៉ាឡេស៊ី មក​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ក្នុងនោះ​រួមមាន ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៧​ជើង ក្នុង​មួយ​សប្តាហ៍ ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​មាន​ចំនួន ១១​ជើង ក្នុង​សប្តាហ៍ និង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន ៤០​ជើង ក្នុង​មួយ​សប្តាហ៍​។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ជាង ៤៧៤​លាន​ដុល្លារ​។ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី​មាន​ជាង ១៣០​លាន​ដុល្លារ ហើយ​នាំចូល​ពី​ម៉ាឡេស៊ី​មាន​ជាង ៣៤៤​លាន​ដុល្លារ​។ ៦​ខែ ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​មាន​ជាង ៤០០​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី​មាន​ជាង ៦០​លាន​ដុល្លារ ហើយ​នាំចូល​ពី​ម៉ាឡេស៊ី មាន​ជិត ៣៤០​លាន​ដុល្លារ​។​

​លោក មហា​ធា មហា​មេ​ត (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានចាត់ទុក ការដាក់ទណ្ឌកម្ម របស់​ប្រទេស​មហាអំណាច​ធំៗ មកលើ​ប្រទេស​តូចតាច ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​ការដាក់ទណ្ឌកម្ម​នេះ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់ ដល់​ប្រទេស​ដែល រង​ទណ្ឌកម្ម​ផ្ទាល់​ទេ ប៉ុន្តែ​ប្រទេស​ផ្សេងទៀត ដែល​មិន​មាន​ទំនាស់ ជាមួយ​ប្រទេស​នោះ ក៏​ត្រូវ​បាន​ហាមឃាត់ មិនឲ្យ​ធ្វើ​ធុរកិច្ច ។​លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថា​អង្គការសហប្រជាជាតិ ជា​វេទិកា​ដ៏​ល្អ​ដែល​យើង​អាច លើក​បញ្ហា​ទាំងអស់​នេះ​ទៅ​ពិភាក្សា ។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ាឡេស៊ី នៅ​មាន​កម្រិត​នៅឡើយ ហើយ​នៅពេល​ដែល​លោក ត្រឡប់​ទៅ​ម៉ាឡេស៊ី​វិញ លោក​នឹង​ប្រាប់ ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ពិនិត្យមើល​ថា​តើ​អ្វី​ដែល​អាច ទិញ​ពី​កម្ពុជា​បាន​ថែម​ទៀត ។ លោក​ថា ពិត​ណាស់​ប្រហែលជា អាច​ទិញ​អង្ករ និង​កសិផល​ពី​កម្ពុជា ព្រមទាំង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ដែល​កម្ពុជា​កំពុង​ជួបប្រទះ ។​ម៉ាឡេស៊ី​មាន​ពលករ​ខ្មែរ ជាច្រើន​ធ្វើការ​នៅ​ទីនោះ ហើយ​ម៉ាឡេស៊ី​បាន យកចិត្តទុកដាក់ ដល់​សុខុមាលភាព​ដើម្បីឲ្យ ពួកគេ​ទទួលបាន​អត្ថប្រយោជន៍ ពេញលេញ​ពី​ការងារ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​ជាមួយគ្នា​នោះ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​ឱកាស​ការងារ ដែល​ម៉ាឡេស៊ី​ផ្ដល់ឲ្យ​ពលករ​ចំណាកស្រុក​របស់​កម្ពុ​ជា ។ សម្ដេច​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ក្របខ័ណ្ឌ​ដែល បាន​ព្រមព្រៀង​គ្នា ក្នុង​វិស័យ​ការងារ និង​ជំរុញ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ និង​សម្របសម្រួល កាន់តែ​ជិតស្និទ្ធ រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ការពារ​សិទ្ធិ និង​ដោះស្រាយ​បញ្ហា​សុខមាលភាព ពលករ​ចំណាកស្រុក​របស់​កម្ពុជា ទៅ​ម៉ាឡេស៊ី​។​

“​ខ្ញុំ​និង​ឯកឧត្ដម មហា​ធា បាន​ផ្លាស់ប្ដូ​យោបល់ អំពី​ស្ថានការណ៍​តំបន់ និង​ពិភពលោក ដែល​ភាគី​ទាំងពីរ បាន​យកចិត្តទុកដាក់ ក្នុង​នោះ​ខ្ញុំ​សូមជម្រាបថា យើង​ក៏​មាន​ការពិភាក្សា ទាក់ទង​ការផ្លាស់ប្ដូ​រមតិ ទៅលើ​បញ្ហា​មួយចំនួន ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នៅ​រដ្ឋ​រ៉ាក់​ឃីន បញ្ហា​ទាក់ទង​នឹង​ទណ្ឌកម្ម របស់​ក្រុមប្រឹក្សា​សន្តិសុខ ទៅលើ​កូរ៉េខាងជើង ហើយ​និង​បញ្ហា​ទណ្ឌកម្ម របស់​ប្រទេស​ធំៗ ទៅលើ​ប្រទេស​មួយចំនួន​ទៀត ដែល​វា​មិនមែន​គ្រាន់តែ​ជា ទណ្ឌកម្ម​លើ​ប្រទេស​ទាំងនោះ​ទេ ក៏​ប៉ុន្តែ​វា​អាច ជា​ទណ្ឌកម្ម មកលើ​ប្រទេស​ដែល មិន​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​គឺជា​ដៃគូ​កិច្ចការ ជាមួយ​ប្រទេស​ទាំងនោះ​” ។​

​សម្ដេច​បន្ថែមថា ចំពោះ​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​ក្នុង​តំបន់ កម្ពុជា​-​ម៉ាឡេស៊ី បាន​យល់ស្រប​គ្នា​ថា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​ចូលរួម​ចំណែក ដល់​សមាហរណកម្ម និង​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​នូវ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី ហេតុនេះ​ចាំបាច់ ត្រូវតែ​សម្រេច​ឲ្យបាន​នូវ កិច្ចព្រមព្រៀង​មួយ​នេះ ក្នុង​ឆ្នាំនេះ​។​

​លោក មហា​ធា មហា​ម៉ាត់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩​។ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ នៅលើ​ពិភពលោក​រូបនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​បំណង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការពង្រឹង និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។​

​កម្ពុជា​-​ម៉ាឡេស៊ី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​១៩៥៧​។ តែ​នៅក្នុង​ពេល​កម្ពុជា ជួប​វិបត្តិ​ដោយ​ភ្លើងសង្គ្រាម​ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ​១៩៧៥ ប្រទេស​ទាំង​ពីរ​រក្សា​ចំណង​ការទូត នៅ​ត្រឹម​កម្រិត​ភារធារី​ស្តីទី​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។ កម្ពុជា និង​ម៉ាឡេស៊ី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩១ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com