ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋចំនួ៦ន ៤៥គ្រួសារ រស់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុបានយល់ ព្រមរុះរើសំណង់មិនរៀបរយរបស់ខ្លួនចេញចេញពីលើចិញ្ចើមផ្លូវសាធារណៈ បន្ទាប់ពីមានការចរចារសម្របសម្រួលជាច្រើនឆ្នាំកន្លងមកនេះ។
ករណីនេះមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការសម្រេចចិត្តរុះរើសំណង់ ឬផ្ទះតូចៗចេញពីចិញ្ចើមផ្លូវ ឆ្ពោះទៅតំបន់ឆ្នេរអូរត្រេះ របស់ប្រជាពលរដ្ឋជាម្ចាស់ខ្ទមទាំងនេះបានធ្វើឡើង បន្ទាប់ពីប្រជាជនទាំង ៤៥គ្រួសារ បានយល់ព្រមទទួលយកចំណែកដីឡូត៍ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានដោះដូរជូនពួកគាត់ មានទំហំ ៥.ម x ២០.ម ក្នុងមួយគ្រួសារ។
ពាក់ព័ន្ធដីឡូត៍ដែលជាសំណងថ្នូរនៃការដោះដូរទាំងនេះមានទីតាំងស្ថិតនៅផ្លូវចូលទៅតំបន់រមណីយដ្ឋានក្បាលឆាយ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ជាក់ស្តែង ជុំវិញការរុះរើផ្ទះខ្ទមតូចៗរបស់ប្រជាពល រដ្ឋទាំង៤៥គ្រួសារបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ និងបានដឹកយកសម្ភារៈសំណង់ទាំងអស់ របស់ប្រជាពលរដ្ឋ យកទៅកាន់ទីតាំងថ្មីទៀតផង៕