ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

​ច្បាប់​មួយ​សន្លឹក​ឧកញ៉ា​តុ​ប​វិដា​ដឹកឈើ​រូងដី​ធើ​សេដ្ឋី​ចិញ្ចឹម​ថ្នាក់លើ​?

ខេត្ត​ត្បូងឃ្មុំ ៖ លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា​ត្រុវបានគ​ស្កាល់​ថា​ជា​ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ដែល​មាន​បក្ខពួក​ជាមួយ​មន្ត្រី​ពុករលួយ​ក្នុងការ ដឹកជញ្ជូន​ឈើ​យ៉ាង​សកម្ម​ចេញពី​ស្រុក​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី យក​ទៅ​ផ្គត់ផ្គង់​នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​និង​ទៅ​ស្រុក​យួន​នា​ពេលកន្លងមក ។

​ថ្មីៗ​នេះ​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​បានឲ្យដឹង​ថា​កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​ជំនាញ​ស្ទាក់​ចាប់​បាន​រថយន្ត​វេ​អងដឹក​ឈើ​រាប់រយ​ម៉ែត្រគូប នៅ​ចំណុច​ភូមិ​កោះ​ថ្ម ឃុំ​អន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បម្រុង​លោតឆ័ត្រ​តាម​ច្រក​ទន្លេ​ចាម និង ច្រករបៀង​ផ្សេងៗ​ទៀត​ទៅ​ប្រទេស​វៀតណាម ។​

​នេះ​ជា​លើក​ទី​១​ដែល​ឡាន​ដឹកឈើ​ឧកញ៉ា​តុ​ប​វិដា​ត្រុវបាន​ចាប់ឃាត់​ព្រោះ​បើតាម​ប្រភព​ខាងលើ​បាន​បន្តថា រថយន្ត​ដឹកឈើ​ប្រភេទ​នេះ បាន​ឆ្លងកាត់​តាម​ច្រក​ទន្លេ​ចាម​ជា​ញឹកញាប់​មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ម្ដង​ឡើយ ។​បើ​តាម​សេចក្ដីរាយការណ៍​ឲ្យដឹងថា នៅលើ​ក្រដាស់​ប៉េសេ​មួយ​សន្លឹក​នោះ បញ្ជាក់ថា​រថយន្ត​ដឹកឈើ​ដែល​ប៉េអឹម​ឃាត់ ជា​របស់​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​នៅ​ភាគ​ឦសាន​ឈ្មោះ តុ​ប វី​ដា ។​

​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា លោក​ឧកញ៉ា​ម្នាក់នេះ តែងតែ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ភាគ​ឦសាន ដោយ​គាត់​អាង​លើ​ប៉េសេ ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ​អោយ តែ​ផ្ទុយទៅវិញ លោកឧ​ញ៉ា​ម្នាក់​នេះ​បាន​ដឹក​ឈើ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ពី​ច្បាប់​អនុញ្ញាត​ទៅវិញ​ក្រោម​ង្វើ​ឃុប​ឃឹត​ជាមួយ​សមត្តកិច្ច​នានា ។​

​ពាក់ព័ន្ធ​ប្រភព​ខាងលើនេះ សា​រពតិ​មាន​យើង​មិន​មាន​លេខ​ទូរស័ព្ទ​លោក​ឧកញ៉ា ដើម្បី​សុំ​ការបំភ្លឺ​នៃ​ការចោទប្រកាន់​ខាងលើ​…​ម្យ៉ាង​ក៏​មិនទាន់​ទទួលបាន​ព​តិមាន​លំអឹត​ថា​តើ​សមត្តកិច្ច​មានវិធាន​ការ​បន្ត​ទៀត​បែបណា​ផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com