ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

ដី​សាធារណ​:១​កន្លែង​តម្លៃ​រាប់​លាន​ដុល្លារ ត្រូវបាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជា​លក្ខណ​: ប្រព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​អោយទៅ​ឈ្មោះ ញិ​ល បញ្ញា ???

​ភ្នំពេញ​៖ ថ្មីៗ​នេះ​ការិយាល័យ​និពន្ធ​នាយក សារព័ត៌មាន​ទទួលបាន​បានទទួល​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ដែល​ទម្លាយ​ចេញ​ពី​ពលរដ្ឋ​ម្នាក់ ដែល​ដឹង​រឿង​ច្បាស់ បាន​បង្ហើប​ប្រាប់ ថា ដី​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ ៦០៨ កែង​ផ្លូវ​លេខ ២៨៥ ស្ថិតនៅ​ភូមិ ១២ សង្កាត់​បឹង កក់​១ ខណ្ឌ​ទួលគោក ទំហំ​ជាង​៥០០​ម៉ែត្រការ៉េ តម្លៃ​ទីផ្សារ​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​លោក ញិ​ល បញ្ញា ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួលគោក និង ត្រូវជា​កូន​ប្រុស​លោក ញិ​ល លាង សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ទួលគោក អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​បាន តាំងពី​ឆ្នាំ ២០១៧ ដោយ​ស្ងប់ស្ងាត់​ជាទីបំផុត ។​

​ប្រភពព័ត៌មាន ដដែល​បន្តថា កាលពីពេល​កន្លង​ទៅ ដី​ទាំងអស់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។ ប៉ុន្តែ​ក្រោយមក បាន​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ជា​បន្តបន្ទាប់ ដែល​នៅសល់​ដី​មួយ​កន្លែង​ខាងលើនេះ ទើប​ត្រូវបាន​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​ខណ្ឌ​ទួលគោក​សម្រាប់ ប្រើប្រាស់​ជា​សាធារណៈ ។​

​ប៉ុន្តែ​ក្រោយមក ដី​មួយ​កន្លែង​នេះ ត្រូវបាន​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគ​រូប នីយកម្ម និង សំណង់ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ កន្លងទៅ បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅអោយ​ឈ្មោះ ញិ​ល បញ្ញា ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួលគោក ។ ប្រភពព័ត៌មាន អះអាងថា តាមពិត​ឈ្មោះ ញិ​ល បញ្ញា ត្រឹម​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៅ​សាលា​ខណ្ឌ​ទួល គោក ពុំមាន​លទ្ធភាព​ទិញ​ដី​តម្លៃ​មហាសាល​នេះ បានទេ គឺ មាន​មន្ត្រី​ធំ​ម្នាក់​នៅ​ពីក្រោយ​ខ្នង ក្នុង​គោលបំណង រំលោភ​យក​ដី​សាធារណៈ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​កន្លង មក ដី​មួយ​កន្លែង​នេះ ធ្លាប់​ត្រូវបាន​សាងសង់​សំណង់​ពីលើ តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់ ក៏​បាន​ផ្អាក​ទៅវិញ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ឯកជន​ដដែល ។ ប្រភពព័ត៌មាន សង្កត់ធ្ងន់​ថា “ យូរ​បន្តិចទៀត គេ​នឹង​លក់​ដី​នេះ យក​លុយ​ចែក​គ្នា​មិន​ខាន បើ​ថ្នាក់​លើ​មិន​ស្រាវជ្រាវ​រក​ការពិត​ទេ​នោះ ” ។​
​អ្នក​ប្រាប់​រឿង គ្រាន់តែ​ចង់អោយ​ព័ត៌មាន​នេះ បានដឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ ដើម្បី​ជ្រាប​និង​ទប់ស្កាត់ ព្រមទាំង​វែកមុខ មន្ត្រី​ខិលខូច ដែល​លួច​ដី​សាធារណៈ​របស់​រដ្ឋ មក​ធ្វើ​ជា​កម្ម សិទ្ធិ ឯកជន ។​

​បច្ចុប្បន្ន នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កំពុង​មាន​វិធានការ​ក្តៅ​លើ​បញ្ហា​ទាំងអស់​នេះ ហើយ​បាន​ប្រើ​អភិក្រម​ទី​៥ “ វះកាត់ ” មន្ត្រី​ខិលខូច មន្ត្រី​ពុករលួយ ជា​បន្តបន្ទាប់ ។ មហាជន សង្ឃឹមថា មន្ត្រី​ខិលខូច និង មន្ត្រី​ពុករលួយ នឹង​ត្រូវ​កំចាត់​ចេញ​អស់​ពី​សង្គម​ខ្មែរ ។ ជុំវិញ​បញ្ហា​នេះ ការិយាល័យ​យើង​ពុំ​អាច​ស្វែងរក ការបំភ្លឺ​ពី​លោក ញិ​ល បញ្ញា ដើម្បី​បញ្ជាក់​ពី​ករណី​នេះ​បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ សង្ឃឹមថា ករណីនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ច ដែនដី នគ​រូបនិយកម្ម និង សំណង់ នឹង​បើក​ការស៊ើបអង្កេត​ជា​មិន​ខាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com