ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

ពលករ​ខ្មែរ​នៅ​ថៃ​ជួប​គ្រោះថ្នាក់​ចរាចរណ៍រ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ស្លាប់​5​នាក់ របួសធ្ងន់​ចំនួន​7​នាក់​

​ប្រទេស​ថៃ ៖ រថយន្ត​ដឹក​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​បាន​រេ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ បណ្ដា​យ​អោយ​ពលករ​ខ្មែរ​ស្លាប់​ចំនួន​5​នាក់​និង​របួសធ្ងន់​ចំនួន​7​នាក់​ទៀត​នៅ​និង​កន្លែងកើតហេតុ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​នៅ​ចំណុច​មុខ​វត្ត​ណូន​ជិក ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​ក្រោយ​ឧប្បត្តិហេតុ​នេះ​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ នៅវេលា​ម៉ោង​10:50​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​12 ខែ​កញ្ញា ឆ្នាំ​2019​កន្លងមកនេះ​។

​លោក​វរសេនីយ៍ទោ បុណ្យ​នាគ ត្រា​ឈូ ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ នៃ​អធិដ្ឋាន​តម្រួត​ស្រុក​វឌ្ឍនា​ណាខន បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ដោយ​រថ យន្ត​ដឹក​អ្នកដំណើរ​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​តូច​ដឹក​ពលករ​ខ្មែរ​នៅ​បរិវេណ​ថ្នល់​សុវណ្ណណះ​ខន ទល់មុខ​វត្ត​ណូន​ជិក ឃុំ​វឌ្ឍនា​ណះ​ខន ស្រុក​វឌ្ឍនា​ណះ​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម​លោក​វរសេនីយទោ​បុណ្យ នាគ​ត្រា​ឈូ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ រួមសហការណ៍​ជាមួយ​ក្រុម​សង្គ្រោះ​ស្វាង​វឌ្ឍនា​ណះ​ខន​ផងដែរ ។​

​នៅ​កន្លែងកើតហេតុ​គេ​ប្រទះ​ឃើញ​រថយន្ត ម៉ាក​តូយ៉ូតា ព៌ណ​ស ពាក់​ស្លាក​លេខ​ប៉ាយ​លឿង​33-4933​ក្រុង​ថេប ពីមុខ​រថយន្ត​ស​សេរ​ថាក​ញ្ច​នា ឌែន​ថៃសង ជា​ម្ចាស់​ហើយ នៅក្បែរ​គ្នា​នោះ​គេ​ឃើញ​រថយន្ត​ធន​តូច​ម៉ាក​តូយ៉ូតា ព៌ណ​ខ្មៅ ពាក់​ស្លាក​លេខ​កខ​-3738​ស្រះកែវ ដោយ​រថយន្ត​នោះ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នឹង​ប្រទះឃើញ​មាន​មនុស្ស​រងរបួស​រណូករណែល​ចំនួន​7​នាក់​ទៀត​ផង​។

​សមត្ថកិច្ច​បាន​ប្រញ៉ាប់ប្រញាល់​ជួយ​ដឹក​ជន​រង​របួសធ្ងន់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​វឌ្ឍនា​ណះ​ខន ។ តាម​ការសាកសួរ​បានឲ្យដឹងថា រថយន្ត​ធន​តូច​រេ​ចង្កូត​ឆ្លង​គំនូស ខ​ណះ​ដែល​រថយន្ត​ដឹក​ពលករ​ខ្មែរ​ឆ្ពោះ​ទៅ​ក្រុង​ថេប​ប្រទេស​ថៃ​បើក​មកដល់​ល្មម ទើប​បណ្ដាល​ឲ្យ​បុក​គ្នា​លាន់​ដូច​រន្ទះ រហូត​មាន​មនុស្ស​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​នឹង​ស្លាប់​នៅ​មន្ទីរពេទ្យ​ម្នាក់​ទៀត​សរុប​ចំនួន​អ្នក​ស្លាប់​ចំនួន​5​នាក់ នឹង​របួស​ធ្ងន់ធ្ងរ​ចំនួន​7​នាក់​។

​ចំណែក​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​ថៃ​កំពុង​តែ​រៀបចំ​បញ្ជូន​មក​ខ្មែរ​វិញ​ដើម្បី​យក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com