ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​ - ​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​! - លោក​សម​រង្ស៊ី​រង​ការ​ថ្កោលទោស​ព្រោះ​សម្តី​តុលាការ​ចាត់ការ​តាម​ការបញ្ជារ​របស់​ក្រសួង​យុត្តិធម៌ - លោក​សាវ​រី មន្ត្រី​សុរិយោដី ត្រូវ​អ្នកស្រុក​សង្ស័យ ប្រព្រឹត្ត​អំពើ​ពុករលួយ ឲ្យ​ម្ចាស់​ដី យក​របង​ធ្វើជា​ជញ្ជាំង​ផ្ទះ​?! - បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​! - ​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ - ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

​ឃាត់ខ្លួន​បាន​ចោរឆក់​ដ៍ស​កម្ម​នៅ​រាជធានី​ភ្នំពេញ​

នា​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា​ឆ្នាំ​២០១៩​កន្លង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ជា​ក្រុមចោរឆក់​០៦​នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​តាមច្បាប់​។​

​ចោរ​ជើងឆើត​ទាំង​៦​នាក់​មាន​ឈ្មោះ ១/​ឈ្មោះ​ជី លី​ហេង ហៅ​ឆើត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,២/ ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ,៣/ ឈ្មោះ សូ ណង​បុត្រា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ,៤/ ឈ្មោះ គុជ ពី​រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,៥/ ឈ្មោះ​ឳ​ម ជ័យ​រ័ត្ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទាំង ០៥​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣:០០​នាទី នៅផ្ទះ​របស់​ពួកគេ​ចំណុច​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៦/ ឈ្មោះ ថន ច​ន្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤:០០​នាទី នៅ​ចំណុច​ស្តង់​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ០៦​នាក់​ខាងលើ​គឺ​ជា​បក្សពួក​ក្រុម​ចោរឆក់​តែ​មួយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ស្ត្រីជន រងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច នៅ​ចំណុច​ផ្លូវ​១២៨ កែង​ផ្លូវ​២៤៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០:៣០​នាទី ហើយ​ត្រូវបាន​កម្លាំង​ស្រាវជ្រាវ​កង​រាជ អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងមក ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com