ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

ឃាត់​ចាប់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់ ដកហូត​សាច់​ជិត ២០០​គីឡូក្រាម​

​ខេត្ត​ពោធិ៍សាត់​៖ បទល្មើស ពិត​ជា​មហា​សំបូរ​មែន នៅ​ខេត្ត​ពោធិ៍សាត់ ជាក់ស្ដែង​កម្លាំងចម្រុះ​សហការ​រួមមាន​កងរាជអាវុធហត្ថ​ស្រុក ប៉េអឹម​ខេត្ត ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​អង្ក​ការ​វ៉ា​យអេត​បានចុះ​បង្រៀន​ការលក់​ដូ​រសាច់​សត្វព្រៃ​ខុសច្បាប់ និង​ឃាត់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ ២​នាក់​រួម​ទាំង​វត្ថុតាង​(​សាច់​)​ជិត ២០០​គីឡូក្រាម​ពុំ​អាច​គេចខ្លួន​បានឡើយ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១ និង ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រង់​ចំណុច​អាហា​រដ្ឋា​ន​យីហោ​(​កាង ហេ​វ​) និង​(​ស្រី​ឡា​) ស្ថិតក្នុង​ភូមិប្រ​ម៉ោយ ឃុំ​ប្រ​ម៉ោយ​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់ ។​

​យោងតាម​របាយការណ៍​មូលដ្ឋាន​កង​រាជ​អា​ុ​ធ​ហត្ថ​ស្រុក​វាល​វែង​បានអោយដឹងថា​:​ម្ចាស់​អាហា​រដ្ឋា​ន​យីហោ​(​កាង ហេ​វ​)​ត្រូវបាន​កម្លាំង​ឃាត់​ចាប់ខ្លួន​ឈ្មោះ យាយ ហេ​វ និង​ម្ចាស់​អាហា​រដ្ឋា​ន​យីហោ​(​ស្រី ឡា​)​ឈ្មោះ កាង ឡា អ្នក​ទាំង ២​នាក់ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ថែមថា​:​ទន្ទឹម​និង​ការឃាត់ខ្លួន​ម្ចាស់​ហាង​សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​ជាក​រួមមាន សាច់​កាំប្រ​ម៉ាចំនួន ៥៧​គីឡូក្រាម សាច់​កេះ​ចំនួន ០៩​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ចំនួន ៦៨​គីឡូក្រាម សាច់​ឈ្លូស​ចំនួន ២៨​គីឡូក្រាម សាច់​កន្ធាយ​ចំនួន ០៨​គីឡូក្រាម សាច់​ត្រកួត​ចំនួន ២,៥​គីឡូក្រាម សាច់​សរុប​ទាំងអស់​ចំនួន ១៧២,៥​គីឡូក្រាម ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ជនសង្ស័យ​ជា​ម្ចាស់​អាហា​រដ្ឋា​ន​ទាំងពី​យីហោ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​សាច់​សត្វព្រៃ​ត្រូវ​ឃាត់​ចាប់ខ្លួន រួម​ទាំង​វត្ថុតាង​សាច់​សត្វព្រៃ​សរុប​ចំនួន ១៧២,៥​គីឡូក្រាម បញ្ជូន​ទៅ​ស្នាក់​ការ​អង្ក​វ៉ា​យអេត ដើម្បី​បំពេញ​សំណុំ​ឯកសារ​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់ការ​បន្ត​បន្ត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com