ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ជន​ជួញដូរ​គ្រឿងញៀន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត​រតនគីរី​សហការ​ជាមួយ​កំលាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៩)​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ក្បាលស្ពាន​សេកុង ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​កិច្ច​ប្រតិបត្តិការ​មួយ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​មានឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ ថង់ ភី​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​(​ស​ព្ជា​ា​តិឡាវ​) មុខរបរ​កសិករ​។
២.​ឈ្មោះ ឡៃ ស៊ូ​លី​ប ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​។​

​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​តេស្ត​ទឹកនោម​រកសារ​ជាតិ​គ្រឿងញៀន​ដោយ​លទ្ធផល អវិជ្ជមាន​( – )​។​

​រី​ឯ​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន​៖​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ០៣​ថង់​ធំ ទម្ងន់​២៨៩៦.៤៦​ក្រាម​(​ទម្ងន់​សុទ្ធ​) ម៉ូតូ​ចំនួន​០១ គ្រឿង -​ទូរស័ព្ទ​០១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ការិយា ល័យ​ជំនាញ​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អមសាលា ដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com