ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

បោះ​បាយបិណ្ឌ​ពេល​ភ្ជុំ​ទោះ​ត្រូវ​ឬ​ខុស​តែ​ត្រូវ​ប្រយត្ន័​ជន​ឆ្លៀតឱកាស​!

ភ្នំពេញ​៖ សម្រាប់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់​ព្រឹក​ព្រលឹម នៅវេលា​ម៉ោង ៤ ជិត​ភ្លឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​តែងតែ​នាំគ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួនរ​ស​នៅ ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួចជាស្រេច​ដាក់​ក្នុង​ចាន ឬ ស្បោង​ដើម្បី​ទៅ​ធ្វើ​ពិធី បោះ​បាយបិណ្ឌ ។​មូលហេតុ​គឺ ដោយសារតែ​ពួកគាត់​មានជំនឿថា ដើម្បី​បញ្ជូន ឬ ឧទ្ទិស​កុសល​ឱ្យទៅដល់​ញាតិសណ្តាន​សាច់​សារ​លោ​ហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ។

​ការបោះ​ពេល​ព្រលឹម​គឺ​ដោយសារ​វិញ្ញាណ​សាច់ញាតិ​ពួកគេ​ត្រូវ​ត្រលប់​ទៅ​ឋាននរក​វិញ នៅ​មុន​ពេល​ព្រះអាទិត្យ​រះ ។ វិញ្ញាណ​ទាំងនោះ​នឹង​ទៅគ្រប់ ៧ វត្ត​ដើម្បី រកមើល​សាច់ញាតិ និង ទទួល​អាហារ​ពី​ពួកគេ ។ ប្រសិនបើ​វិញ្ញាណ​ទាំងនោះ​មិន​ឃើញ​សាច់ញាតិ​របស់​ពួកគេ​មក​វត្ត​ទេនោះ ពួកគេ​នឹង​ដាក់​បណ្ដាសា​សាច់ញាតិ​របស់​ពួកគេ ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​សាច់ញាតិ​គួរតែ​យក​ចង្ហាន់​ទៅ​វត្ត ទោះ​បី​ជា​ច្រើន​ឬ​ក៏​តិច​ក៏ដោយ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ នេះ​។​

​សម្រាប់​សម័យថ្មី​នេះ​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ ដែល​មិនទាន់​មាន​ការឯកភាព​គ្នា នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ​។ អ្នកខ្លះ​បាន​ចាត់ទុក​ការបោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខកខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជាការ​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជាដើម ។​

​អាច​ចារ្យ​ឬ​សង្ឃ​ខ្លះទៀត​បាន​អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។​ជាង​នេះ​ទៀត​ក្នុង​ពេល​បោះ​បាយបិណ្ឌ​នោះ​ក៏​មាន​ច​ន​ឆ្លៀតឱកាស​លួច​ឆក់​ឬ​បៀត​បៀត​រាងកាយ​នារីៗ​ទៀតផង​ដែល​ត្រូវតែ​មាន​ការ​ប្រុងប្រយត្ន័​!​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com