ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

​សិស្ស​ប្រឡង​បាក់​ឌុប​តវ៉ា​ក្រសួង​បង្កើត​គណៈកម្មកា​!

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១២​កញ្ញា​បាន​សម្រេច​បង្កើត​គណៈកម្មកា​រ​ពិនិត្យ និង​ដោះស្រាយ ការតវ៉ា​របស់​បេក្ខជន ចំពោះ​លទ្ធផល​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​) ដើម្បី​ដោះស្រាយ​ករណី​ទាំងនោះ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ បានឲ្យដឹងថា “​ដើម្បី​ជា​ការឆ្លើយតប ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន មួយចំនួន​តូច ចំពោះ​លទ្ធផល នៃ​ការប្រឡង​នេះ ក្រសួង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា របស់​បេក្ខជន ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ករណី​ទាំងនោះ ក្នុង​បំណង​ធ្វើ​ឲ្យ​បេក្ខជន និង​អ្នកអាណាព្យាបាល មាន​សេចក្តីទុកចិត្ត និង​ទទួលយក​លទ្ធផល នៃ​ការប្រឡង​” ។​

ក្រសួង​បាន​សង្កត់ធ្ងន់ថា បេក្ខជន​ទាំងអស់​ត្រូវ​ចងចាំ​ថា លទ្ធផល​ប្រឡង​ឆ្លុះបញ្ចាំង ពី​សារៈសំខាន់​បីយ៉ាង​គឺ ទី​១. អ្នកចេះ គឺ​ជាប់ , ទី​២. ការប្រឡង បាន​ប្រព្រឹត្តទៅ​ដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួលយកបាន និង​ទី​៣. លទ្ធផល​ប្រឡង ពុំមែន​ជា​ការកំណត់​វាសនា របស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យមាន​ការ ខំប្រឹង​បន្ត​ទៅមុខ​ទៀត​។​

​ក្រុម​សិស្សានុសិស្ស ដែល​ធ្លាក់​ការប្រឡង បាក់​ឌុប​ព្រមទាំង អាណាព្យាបាល របស់​ពួកគេ បាន​ប្រមូល ផ្ដុំ នៅ​ខាង​មុខ​ក្រសួង អប់រំ​នៅ​ថ្ងៃទី​១១ កញ្ញា​នេះ ដើម្បី​ធ្វើ​ការតវ៉ា និង​ស្នើ​ដល់​ក្រសួង​អប់រំ ធ្វើការ​ត្រួតពិនិត្យ​បូក​ពិន្ទុ​ឡើងវិញ​។​ចំពោះ​ការតវ៉ា​របស់​បេក្ខជន​នេះ ក្រសួង​បញ្ជាក់ដែរថា មាន​បេក្ខជន​មួយចំនួន បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល ធ្លាក់ ប៉ុន្តែ​ក៏​មាន​បេក្ខជន​មួយ ចំនួន​ទៀត​ពុំ​សុខចិត្ត ដោយសារ​ទទួលបាន​និទ្ទេស​ត្រឹម “B” ឬ “C” តែ​ទាមទារ​យក​និទ្ទេស “A” ។​

​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឆ្លើយតប​ទៅ​វិញ​ថា ក្រសួង​មិន​មាន​គោលការណ៍ បើកចំហរ​ជូន​បេក្ខជន ដូច​ឆ្នាំ​២០១៨​ទេ ។​“​ក្រសួង​មិន​មាន​គោលការណ៍​បើកចំហរ ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ​ក្រោយពី​ទទួល​លទ្ធផល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយៗ​” ។​
​លោក​ថា សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមក​ពី​កិច្ចសហការ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុម​ការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់ បូក​ពិន្ទុ​ដោយ​កំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។​

​កាលពី​ឆ្នាំ​២០១៨ ក៏​មាន​បេក្ខជន​ប្រឡង ជាប់​មក​តវ៉ា​ផងដែរ ទាក់ទង​នឹង​ពិន្ទុ​មានការ​បូក​ស្រង់​ខុស ហើយ​ក្រសួង​ក៏​បាន​យល់ព្រម ធ្វើការ​បូកសរុប​សារជាថ្មី​។ ខាង​ក្រសួង​ក៏​បាន​បកស្រាយ​ថា ការ​ស្រង់​ពិន្ទុ​ខុស​នេះ ដោយសារ​បញ្ហា​បច្ចេកទេស​កុំ​ព្យូ​រទ័រ​។ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ បើ​តាម​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដោយសារ​មានបទពិសោធន៍​បូក​ពិន្ទុ​ខុស​ដូច​ឆ្នាំ​២០១៨​នោះ លោក​បាន​ប្តេជ្ញា​មុន​ការប្រឡង​នៅ​ឆ្នាំ​នេះ ថា មិនឲ្យ​មាន​កំហុស​ដូច​ឆ្នាំ​២០១៨​ទេ ព្រោះ​មាន​ការសម្រិតសម្រាំង យ៉ាង​ច្បាស់លាស់​។​

​បេក្ខជន​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់​មក​តវ៉ា​នេះ បានឲ្យដឹងថា មុខវិជ្ជា​ខ្លះ ធ្វើ​បាន​ល្អ​ស្ទើរតែ​ទាំងអស់ ហើយ​ថា និទ្ទេស​បាន​សុទ្ធតែ E តែ​លទ្ធផល​បែរជា បាន​និទ្ទេស​ធ្លាក់​ទៅ​វិញ​។​

​សូមជម្រាបថា ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​០៩-១០ ខែ​កញ្ញា ឆ្នាំ​២០១៩​ទើប​ប្រកាស​លទ្ធ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com