ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​

កំពង់ឆ្នាំងៈ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង និង លោកជំទាវ​អម​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត នៅ​ថ្ងៃ​១​រោច ខែភទ្របទ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់ បិណ្ឌ​វេន​ទី​១ ជាមួយ​ពុទ្ធបរិស័ទ​នៅ វត្ត​អារញ្ញិ​ការាម ស្ថិតនៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​ព្រមទាំង​លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​រាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខ័ន្ធ ចំពោះ​មាតាបិតា ជីដូន ជីតា និង ញាតិ​ការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ កាន់​លោក​ខាងមុខ និង​ទន្ទឹមនេះ​ក៏​ឧទ្ទិស​ដល់​ដួង​វិញ្ញាខន្ត កម្មាភិបាល យុទ្ធជន ដែល​បាន​ពលី​ជីវិត​លើ​គ្រប់​សមរភូមិ​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ សូម​មក​ទទួល​នូវ​ផល្លានិសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បាន​ឧទ្ទិស​ជូន​តាមរយៈ​ព្រះសង្ឃ ដែល​ជា​ស្រែបុណ្យ​ក្នុង​រដូវ​កាល​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ដោយ​សូម​ឲ្យអំណាច នៃ​អានិ សង្ឃ​នេះ​ជួយ​ទ្រទ្រង់ ឲ្យ​វិញ្ញាណខន្ធ​អ្នក​ទាំងនោះ បាន​ទៅ​កាន់ ទីឋាន​បរមសុខ ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត ខាន​ឡើយ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com