ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ព្រះ​អើយ ! អញ្ចឹង​បាន​ចោរ​កាច់​សោក​ម៉ូតូ​ច្រើន​ម្លេះ​!

ខេត្តសៀមរាប ៖ ខ​ណះ​នេះ​សមត្ថកិច្ច​ហាក់​បញ្ចេញ​កណ្តាប់ដៃ​ដែក ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​នឹង​ទិញ​- លក់​ម៉ូតូ ទទួលផល​ចោរកម្ម​គ្មាន​ច្បាប់​ដ៏​ឡូយថូយ ០១ កន្លែង​ដោយ ដកហូត​បាន​ម៉ូតូ​ប្រមាណ​៦០​គ្រឿង នៅវេលា​ម៉ោង ០២ រសៀល​ថ្ងៃ ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លងទៅ​។​

​កិច្ច​សហប្រតិបត្តិការ​មួយ​នេះ​ធ្វើឡើង​ដោយ​មាន​កិច្ចសហការ​ដ៏​ជិតស្និទ្ទិ​រវាង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​អមដោយ​ការិយាល័យ​ព្រណ្ម​ទណ្ឌ​កំរិតធ្ងន់​-​ស្រាល អធិការដ្ឋាន​នគរ បាល​ក្រុង​-​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប និង​ប្រជា​ការ ពារ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រណ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ រីឯ ខាង​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ លោក​ឧត្តមសេនិយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រណ្ម​ទ​ណ្ឌ បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​បញ្ចាំ​និង​ទទួលផល​ចោរកម្ម​ដ៍ស​កម្ម ០១ កន្លែង​នៅក្នុង​ក្រុង​សៀមរាប​ដោយ​ឃាត់​បាន​ខ្លួន ជន សង្ស័យ​ចំនួន 0២ នាក់​និង​ឆែកឆេរ​ដកហូត​ម៉ូតូ​ចំនួន​ប្រ មាណ ៦០ គ្រឿង ក្នុងនោះ ៥៥ គ្រឿង​មិន​មាន​ឯកសារ ហើយ​មាន​ប្រភេទ​ម៉ូតូ​កាច់​សោក នឹង​ឧបករណ៍​ដាប់​លេខ (​ប្រដាប់​កែច្នៃ​លេខ​ម៉ា ស៊ីន​)​មាន​១៩ គ្រឿង ម៉ូតូ​មាន​កាតគ្រី​ត្រឹមត្រូវ ០២ គ្រឿង​។​

​ប្រភព​ពត៌មាន​បានអោយដឹងថា​:​ម្ចាស់​ទីតាំង​ត្រូវ​រក​សុ​ី​បព្ចាំ​ា​នេះ​បាន​រកស៊ី​ដ៏​គឃ្លើន​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដោយ​ម្ចាស់​ទីតាំង​ឈ្មោះ ហៅ យាយ ហួរ​និង​កូនប្រុស​គាត់ ឈ្មោះ ហូ ។

​បច្ចុប្បន្ន ជនសង្ស័យ​រួមជាមួយ​ម៉ូតូ​វត្ថុតាង​ចំនួន ៥៧​គ្រឿង​ត្រូវបាន​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​រៀបចំ​បែបបទ​ទៅ​តិលាការ​ចាត់ការ​តាម​នីតិ​វិ​ច្បាប់ ។​

វា​ជា​រឿង​គួរអោយ​ហួសចិត្ត​ត្បិត​ជន​ខាងលើ​ប្រកប​មុខរប​រ​បព្ចាំ​ា​ង​ម៉ូតូ​ខុសច្បាប់​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​ហេតុ​ទើបតែ​មក​ចាប់​បង្ក្រាប​យ៉ាង​តក់ក្រហល់​បែបនេះ ដែល​មជ្ឈដ្ឋាន​អ្នក​រិះគន់​មួយចំនួន និយាយ​តាម​បែប​ពេបជ្រាយ​ថា​ប្រហែល​ម្ចាស់​ទីតាំង​សែនអ្នកតា​ម្ចាស់​ស្រុក​មិន​ត្រូវ​ទេ​ដឹង​? ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com