ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

ខ្នង​ក្រាស់​ប៉ុណ្ណា​ទើប​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មិនអាច​ចាត់ការ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី ជឿ​ង ថេង និង​តាំង អៀង​បាន​?

​ឈ្មួញ​ឈើ​ណុប ឌី ជឿ​ង ថេង និង​រង អៀង​នៅតែ​អាច​ដឹក​ជញ្ជូន​អនុផល​ឈើ​ពី​ខេត្ត​ពោធិ៍​ពោធិ៍សាត់ ចូល​ខេត្តកំពង់ស្ពឺ ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្ត​កំពត បាន​យ៉ាង​រំភើយ​ផាត់​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​អាច​ធ្វើ​អ្វី​ពួក​ឈ្មួញ​ទាំងនោះ​បាន​។​

​ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា​:​ដោយសារ​តែ​ឈ្មួញ​បាន​ឈើ​ទាំងអស់នេះ​បាន​យក​ប្រាក់​ដុល្លា​ទៅ​ញ៉ុក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោ​ធ៍សាត់​ទើប​ពួក​ឈ្មួញ​ទាំងនោះ​អាច​យក​ឈើ​ចេញ​ពី​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​បាន​យ៉ាង​ងាយស្រួល​ដូចប​កចេក​ដូច្នេះ​បាន​។​

​ប្រភព​ដដែល​អះអាងថា​: ដោយសារ​តែ​ពួក​ឈ្មួញ​អាង​ម​មន្ត្រី​ធំ​គ្រាក់ៗ​នៅក្នុង​ក្រសួង​បរិស្ថាន​ជា​បង្អែក​ដ៏​រឹង​រឹងមាំ​ដែល​សង្ស័យ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​អាច​ឆ្លៀតឱកាស​ប្រើប្រាស់​អំណាច​និង​តួនាទី​របស់​ខ្លួន​ដើម្បី​ប្រមូលប្រាក់​ពី​បទល្មើស​ព្រៃឈើ​ទាន់​មានឱកាស​ក៏​អាច​ថា​បាន​ក៏​មិនដឹង​?​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានបញ្ជាក់​ថា​:​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​ការបង្ក្រាប​ពី​សំណាក់​កម្លាំង​អាវុធហត្ថ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ គេ​កត់សម្គាល់ឃើញ​ថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ពី​សំណាក់​សមត្ថកិច្ច​អាវុធហត្ថ​ក​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ កន្លងមកនេះ គឺ​បាន​ត្រឹមតែ​ធ្វើឲ្យ​ល្អមើល​ព្រោះ​ឈ្មួញ​ធំៗ​ដូចជា ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ឈ្មួញ​ឈ្មោះ តាំង អៀង ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ និង​ឈ្មួញ​ក៏​អាច​ជា​បក្ខពួក​របស់​លោក តែម ធារ៉ា មន្ត្រី​អាវុធ​ហ​ត្ខេ​ខេត្ត​ពោធិ៍ សាត់​ទេ​ដឹង​បាន​ជ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅ​តែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​បែប​ហ្នឹង​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បា​បានឲ្យដឹងថា​:​នេះ​សង្ស័យ មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ក៏ដូចជា​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទេ​ដឹង​បាន​ជា​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​សកម្មភាព​យ៉ាង​ពេញបន្ទុក​បែប​ហ្នឹង​?​។

​នេះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក៏​អាច​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​បើកដៃ​អោយ​ធ្វើ​ទេ​ដឹង​?៕

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com