ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? ថ្ងៃទី ២៤​កញ្ញា នេះ​គឺ​បិណ្ឌ​ទី ១១ ហើយ នៅតែ​៤​ថ្ងៃ​ទៀត​គឺ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​មកដល់ ដែល​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​ទី ២៨​

ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ឃើញ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​មាន​ឱកាស​បាន​ជួបជុំ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ភ្ជុំ​ជាមួយគ្នា​នៅ​ទូទាំង​ប្រទេស​ដោយ​ក្តី​សប្បាយរីករាយ​។ ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​តូចធំ និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​បាន គឺ​អាស្រ័យ​ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​សន្តិភាព​មក​ដល់​សព្វថ្ងៃ​។​

​សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ ជាពិសេស​ក្មួយៗ​កម្មករ​កម្ម​ការ​នី​ធ្វើដំណើរ​ទៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​។ សូម​បងប្អូន​បើកបរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ យោគយល់ អធ្យាស្រ័យ និង​គោរព​ច្បាប់​ទាំងអស់​គ្នា​។

​ខ្ញុំ​សូម​ជូនពរ​ដល់​ប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com