ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

១០​ចំណុច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទេសចរណ៍​ធ្លាក់ចុះ​?

ភ្នំពេញ ​៖​ ឆ្នាំ​២០១៩​នេះ​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់ចុះ​គួ​ព្រួយបារម្ភ​ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​មាន​វិធានការ​ជាក់លាក់​ណាមួយ​ក្រៅតែពី​បន្ទោស​ទៅ​លើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ចិន​និង​អះ​អះអាងថា​មកពី​ក្រសួង​ទេសចរណ៍​លុបបំបាត់​ក្រុមហ៊ុន​ទេសចរណ៍​មិន​យក​កម្រៃ​ពី​ភ្ញៀវ​ពេល​មក​ចុះ​ឈ្មោះ​ទិញ​កញ្ចប់​ទេសចរណ៍​តែ​មក​ស៊ី​កុំមីស្យុង​ពី​ក្រុមហ៊ុន​នានា​មាន​ហាង​ហូបចុក​បន្លំ​តម្លៃ​ចូល​ទស្សនា​ប្រាសាទ​បុរាណ​នានា​នោះ​ទេ​។

​ជាក់ស្តែង​មគ្គុ​ទេសចរណ៍​ម្នាក់​បាន​បង្ហាញ​ពី​ចំណុចខ្សោយ​១០​ចំណុច​ដែល​ត្រូវ​កែ​លម្អ​តាមរយៈ​ហ្វេ​សប៊ុក​ឈ្មោះ​Bong Hann Agnkor៖

១.​វី​សារ​មិន​បាន​លើក​លេងឲ្យ​អ្នកទេសចរ​មកពី​ប្រទេស​អ្នកមាន អ្នកទេសចរ​ខ្លះ​មក​ពី​លោក​ខាងលិច​បាន​សួរថា​ហេតុអ្វី​បានជា​នៅ​កម្ពុជា រដ្ឋ​យក​វី​សារ​ពី​អ្នកទេសចរ​? វា​អាច​ធ្វើឲ្យ​ចំនួន​អ្នកទេសចរ​កើនឡើង​យឺត​បំផុត​។ នៅ​ប្រទេស​ថៃ​គេ​មាន​ភ្ញៀវ​ច្រើនណាស់​ប្រមាណ​ជាជាង​៣០​លាន​នាក់ បន្ទាប់ពី​គេ​ទស្សនា​ប្រទេស​ថៃ​គេ​ត្រលប់​មក​ទស្សន​ប្រទេស​នេះ​ជា​ច្រើន​ដង​ទៀត ដោយ​គេ​សប្បាយ​ចិត្ត​ពី​ព្រោះ​ថៃ​មិន​បាន​ថ្លៃ​វី​សារ​ពី​ទេសចរ​។​
២.​អាជ្ញាធរ​អន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ និង​ព្រុំដែន តែងតែ​រក​លេះ​សួរ​នេះ​សួរ​នោះ​ដើម្បី​ប្រព្រឹត្ត​ពុករលួយ​ធ្វើឲ្យ​មាន​ការយឿតយ៉ា​វដល់​ភ្ញៀវទេសចរ នាំឲ្យ​គេ​មាន​អារម្មណ៍​មិន​សប្បា​យ​ចិត្ត​។ ភ្ញៀវ​ខ្លះ​បាន​សរសេរ​មក​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​នៅ​ច្រក​ប៉ោយប៉ែត​។​
៣.​បើក​ឲ្យ​បេនឡាន​សួ​ជី​ង​+1​ទៀត​រកស៊ី​មិន​ត្រឹមត្រូវ បង្ខំ​ភ្ញៀវ​ឲ្យ ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ខ្លួន​ដើម្បី​អាច​ធ្វើ​ដំណើរ​តាម​គោលដៅ​បាន​។ បើ​ចង់​មក​សៀមរាប​ឬ ក៏​កន្លែង​ផ្សេង​ទៀត​ភ្ញៀវ​ត្រូវតែ​ទិញ​សំបុត្រ​ពី​ក្រុមហ៊ុន​ទាំង​២​ខាងលើ មិនដឹងថា​លោក​ណា​មួយ​អនុញ្ញាត​ទេ ភ្ញៀវ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​កន្លែង​នេះ​គេ​មិន​យល់​សោះ​ពី​របៀប​រកស៊ី​នេះ​។​
៤.​ក្រុមហ៊ុន​ឡាន​មួយចំនួន​បាន​បង្ខំ​ឲ្យ​ភ្ញៀវ​បង់លុយ​បន្ថែម​ដើម្បី​មក​ដល់​គោលដៅ​សៀមរាប​ឬ ផ្សេងទៀត ពេល​ភ្ញៀវ​ចូល​ដល់​ក្នុង​ឡាន​។ បើ​មិន​បង់​បន្ថែម​ទេ គេ​ទំលាក់​ភ្ញៀវ​តាម​ដងផ្លូវ​នៅ​ឆ្ងាយ​ពី​គោលដៅ​។ តាក់ស៊ី​ខ្លះ​ក៏​ធើ​ស៊ី​ភ្ញៀវ​ដែរ​ដោយ​បង្ខំ​ភ្ញៀវ​ទៅ​ដេក​តាម​សណ្ឋាគារ​ដែល​ខ្លួន​ស្គាល់​ដើម្បី​បាន​ទឹកតែ តែ​ភ្ញៀវ​មិន​ព្រម ធ្វើឲ្យ​មាន​រឿងរ៉ាវ​ខឹង​ប្តឹងផ្តល់​គ្នា​យ៉ាងច្រើន​។ តាមពិត​ភ្ញៀវ​គេ​បាន​កក់​សណ្ឋាគារ​រួចរាល់​ហើយ មុនគេ​ឈាន​ជើង​ចូលមក​ដល់​កម្ពុជា តែ​តៃកុង​តាក់ស៊ី​ប្រាប់ថា​មិន​ស្គាល់ ឬ​គេ​បឹទ​សណ្ឋាគារ​និង​ហើយ​។​
៥.​សូវេ​នៀរ​(Sovenir)​ក្លែងក្លាយ​មាន​លក់​រាប់សិប​ឆ្នាំ​នៅក្នុង​តំបន់ តែ​គេ​នៅ​តែ​បើក​បាន​រហូត​ដល់​សព្វថ្ងៃ​។ បើ​មាន​ភ្ញៀវ​ប្តឹង​គេ​អាច​ដូរ​ឈ្មោះ​ផ្សេង​ដើម្បី​បន្ត​លក់​ទៀត ហើយ​គ្មាន​ការចាត់វិធានការ​ពី​អជ្ញាធរ​ឡើយ​។​
៨.​នៅក្នុង​តំបន់​Pub street(​ផាប់​ស្ត្រី​ត​) មានរឿង​ក៏​ច្រើន​ដែរ ដូចជា​មាន​បរទេស​បោក​បរទេស បន្លំ​ខ្លួន​ជា​ខ្មែរ ហើយ​បង្ខំ​ឲ្យ​លេងបៀរ ឬ ក៏​ល្បែង ផ្សេងៗ ហើយ​ក៏​ចាញ់​អស់​លុយ រួច​ក៏​ប្តឹងផ្តល់​គ្នា ហើយ​សមត្ថកិច្ច​ក៏​មិនសូវ​ខ្វល់​រក​ហេតុផល​ប៉ុន្មាន​ទេ​។ មាន​តៃកុង​tuktuk​ខ្លះ​ពេល​ភ្ញៀវ​ស្រវឹងស្រា​ឬ ក៏​ភ្លេចខ្លួន​ក៏​មាន​ឱកាស​លួច​របស់របរ​ភ្ញៀវ ធ្វើឲ្យ​គេ​ប្រាប់ តៗ គ្នា​ថា​មាន​ចោរកម្ម​ក្នុង​ក្រុង​សៀ​មា​ប​។​
៧.guide & driver យក​ក្បាល​ឡាន និង បង្ខំ​ភ្ញៀវ​ឲ្យ​ទិញ​អីវ៉ាន់ វា​រឿង​ដែល​យើង​ត្រូវតែ​ខ្វល់​។ បើ​តៃកុង​ខ្លះ​អត់​ខ្វល់​ចង់​រក​តែ​ក្បាល​ឡាន​ពី​ហាង ចឹង​ត្រូវ​បង្ខំ​ភ្ញៀវ​ឲ្យ​ចូល​ហាង​។​
៨.​យើង​មិន​បាន​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​តាម​មេ​ឌៀ​រ ធំៗ អំពី ប្រាសាទ Pyramid& ប្រាសាទ​បុរាណ temples ខ្មែរ​យើង​ឲ្យបាន​ទូលំទូលាយ ដូចជា​CNN BBC និង បណ្តាញ​ផ្សេងៗ ទៀត​។ យើង​ក៏​ត្រូវមាន​ក្រុមហ៊ុន​ខ្មែរ​ទៅ​ចុះ​ផ្សព្វផ្សាយ​នៅ​បរទេស​ដល់​គោលដៅ​ឲ្យគេ​ស្គាល់​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​ឲ្យបាន​ច្រើន​ទើប​ល្អ​។​
៩.​ស្ថានទូត​នៅ​គ្រប់​ប្រទេស​មិន​បាន​ជួយ​ផ្សាយ​បន្ថែម​ទេ​ពី​វិស័យ​ទេសចរ​ក្នុងប្រទេស​។ ភ្ញៀវ​ខ្លះ​បាន​ប្រាប់ថា បើ​សរសេរ​ទៅ​ស្ឋានទូត​ខ្មែរ​គេ​អត់​ឆ្លើយតប​ទៅ​ភ្ញៀវ​ទាន់ពេល​ទេ គេ​ឆ្លើយ​តប​យឺត​បំផុត​។​
១០.​បញ្ឈប់​ឲ្យមាន​guide​នៅ​ទន្លេសាប​ចុង​ឃ្នៀស និង ការបញ្ឈប់​ការលក់​អង្ករ​របស់​guide​សួ​ជី​ង​។​
​ពូក​នេះ​ក៏​បំផ្លាញ​មុខមាត់​ទេសចរណ៍​ខ្លាំងណាស់​។​
១១.​ការបើក​ប្រាសាទ​ឲ្យ​ភ្ញៀវទេសច​រចូល​ទស្សនា​យឿ​ត​យួរ ក៏​ជា​រឿង​ធ្វើឲ្យ​ភ្ញៀវ​គេ​មិន​សប្បាយចិត្ត​ដែរ គឺ​គេ​ចង់បាន​តំបន់​មួយ​វា​មាន​លក្ខណៈ​ពិសេស ឬ unique ជាងគេ​នៅក្នុង​លោក​។ ឥឡូវ​គេ​បើក​ប្រាសាទ​រហូតដល់​ម៉ោង​៧​កន្លះ​លើក​លេង​តែ​អង្គរវត្ត ប្រែ​រូប និង ភ្នំ​បាខែង ដែល​យើង​អាច​មើល​ថ្ងៃ​រះ​បាន​។​
​កាលពី​ឆ្នាំ​២០០៧,២០០៨ និង ២០០៩​វិស័យ​ទេសចរណ៍​យើង​ហាក់​មានកំរឹត​ខ្ពស់​ណាស់ បើ​យើង​ប្រៀប​ធៀន​នៅពេលនេះ​។ តាម​រោងទង​នៃ​ប្រាសាទ​អង្គរវត្ត​គឺ​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​សន្ឋឹក​ស​ន្ឋ​ប់ គួរ​ឲ្យ​ត្រេកអរ​ណាស់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com