ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​

ភ្នំពេញ​៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្តារៈដ៏​ខ្ពង់ខ្ពស់ និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​យាង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល​ជាង​មួយខែ​។

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​មាន​ការអញ្ជើញ​ទទួល​ព្រះរាជដំណើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះ​ញាតិវង្ស​ជាច្រើន​នាក់ និង​អង្គ​ផ្សេង​ទៀត​ផង​ដែរ​បាន​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​សូមបញ្ជាក់​ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង សម្រាប់​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា​។ ក្នុងកំឡុងពេល​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង រយៈពេល​ជាង​មួយ​ខែ​នេះ ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ទទួលបាន​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​របស់​ចិន និង​បាន​យាង​ព្រះអង្គ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​

​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​ស៊ី​ឈួន និង​ខេត្ត​ឆុង​ឈីង​។ ព្រះអង្គ​បាន​យាង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្ត​ទាំង​ពីរ​នេះ ដោយ​មាន​ព្រះ​សវនាការ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំង​ពីរ​ជាមួយនឹង​កម្ពុជា​។​

​អង្គ​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវបាន​ផ្តល់​ព្រះរាជ​កិត្តិយសដ៌​ឧត្តុង្គឧត្ត​មពី​សំណាក់​ប្រធានាធិបតីចិន​លោក ស៊ី ជីន​ពីង យាង​ចូលរួម​ក្នុង ពិធី លៀង សាយ​ភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី អបអរសាទរ ខួប លើក ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com