ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយបានបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រលឹមអុល ហើយគ្រោះថ្នាក់មួយនេះបង្កឡើងដោយរថយន្តពាក់ស្លាកលេខភ្នំពេញ2AS_6715 បើកបរមកដល់ផ្លូវកោងទៅហើយ ថៃកុងនៅតែបើកលឿនឥតមានបង្អង់បណ្តាលអោយរថយន្ត្ក្រឡាប់ បង្កអោយមនុស្សជិះរថយន្តស្លាប់ដល់ទៅ៥នាក់ (សុទ្ធតែស្រីទាំងអស់)។គ្រោះថ្នាក់នេះកើតឡើងនៅលើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូក្រុងស្ទឹងសែនខេត្ត កំពង់ធំ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ៖រហូតមកដល់ពេលនេះស្ត្រីដែលស្លាប់ទាំង០៥នាក់នោះគេ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីយ៍។
ក្រោយការវាស់វែងរួចរាល់ សមត្ថកិច្ចក៏បានចាត់ចែងស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីបន្តនីតិវិធីដោះស្រាយនៅក្រោយ៕