ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​ - ​ចំណុច​ពិសេស​របស់ ព្រះ​បរម​រតន​កោដ្ឋ​គឺ​ការកសាង​របរ​បរាជ​និយម​ឡើងវិញ​ក្រោយ​ពី​បាត់បង់​នា​ឆ្នាំ​១៩៧០ - ​រឿង​ចាប់​រំលោភ​ស្ដ្រី​ជនជាតិ​បារាំង នៅ​ក្រុង​កំពត ចាប់​បាន​ជនដៃដល់​ទាំង ៣​នាក់​ - ​មិន​បាន​ឡើង​ថ្លែង​សមរង្ស៊ី​ប្រាប់​តំណារាស្ត្រ​សេរីនិយម​ដែល​មក​ចូលរួម​ប្រជុំ​ថា​នឹង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ថៃ​សុំឲ្យ​ជួយ​ការពារផង​!? - ​សភាពាណិជ្ជកម្ម​កម្ពុជា​ហុងគ្រី​ចុះ​កុងត្រា​ជាមួយ​គ្នា​ជម្រុញ​ការរកស៊ី​ - នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​ - តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​? - ​ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់​សាលារៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង​ - ​ចុង​ខែ​តុលា​កម្ពុជា​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ ទៅ​ខេត្ត​ដា​ណាំង ប្រទេស​វៀតណាម​ - ​កសាង​ដំរី​ដែករ​ណា​យន្ត​ដើម្បី​ជា​និមិត្តរូប​បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ​!?

សំណួរ​របស់​ពេជ្រ​ស្រស់ និង​ចម្លើយ​របស់ លោក វ៉ា គីម​ហុង​ក្នុង​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​១០​តុលា​ឆ្នាំ​២០១៩​នេះ​បាន ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​កិច្ចការ​ព្រំដែន តប​តាម​ការអញ្ជើញ​របស់​លោក ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែល​ជា​សមាជិក​មួយ​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក្នុងចំណោម​១៦​គណបក្ស ។

​ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បាន​អះអាង​ថា ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម រហូត​សម្រេច​លទ្ធផល​បាន​ជាង ៨៤​ភាគរយ ធ្វើឡើង​ដោយ​ការ​ផ្ចិតផ្ចង់​មិនបាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​នោះ​ឡើយ​។ បើ​តាម​ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក្រុម​ការងារ​បច្ចេកទេស​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម បាន​ធ្វើ​ការងារ​យ៉ាង​ច្បាស់​លាស់ និង​ត្រឹមត្រូវ​ជា​ទីបំផុត ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ប្រទេស​រៀងៗ​ខ្លូន​។​សូម​មើល​កំណត់ហេតុ​សំនួរចម្លើយ​សង្ខេប​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com