ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

តើ​ឯកឧត្តម​ម៉ៅ ភិរុណ​មានដឹង​គេ​លក់​ដី​បឹង​ព្រែក​ទន្លាប់​ដែរ​ទេ​?

ខេត្ត​កណ្ដាល​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ក្បែៗ​បឹង​ព្រែក​ទន្លាប់​បាន​និយាយ​អេក​អូ​ច ខ្សិប​ខ្សៀវ​ទាំង​ច្បោ​លៗ​ថា​:​លោកឆាំ ទូច មេ​បព្ជាការ​យោធា​សឹក​រង​ស្រុក​លើក​ដែក​និង​លោក​ងឺ សារី មេឃុំ​ព្រែក​ទន្លាប់ រួម​និង​បក្សពួក​កំពុង​ឃុបឃិត​គ្នា​លក់​ដី​បឹង ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ស្ងាត់ៗ​ដែល​បឹង​នោះ​ស្ថិតនៅ​ចំណុច ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក​ខេត្តកណ្ដាល​អស់​ជាច្រើន​ហិកតា​។

​ករណី​នេះ​សុខៗ​ស្រាប់តែ​លេចឮ​ពត៌មាន​ដ៏​រសើប​បែបនេះ​វា​ក៏​អាច​លោកឆាំ ទូច​និង លោក​ងឺ សារី​មិន​ទាំង​ដឹងខ្លួន​ថា​ពួកគាត់​ទាំងពីរ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច្នោះ​មែន​ឬ​អត់​នោះ​ទេ​?​។​

​ប៉ុន្តែ​សូម្បីតែ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​ក៏​ត្រូវបាន​គេ​លប​សង្ស័យ​តាម​បែប​កំផ្លុកកំប្លែង​ថា​:​ពួកគាត់​បាន​ចូលរួម​សហ ការ​ផ្ដិតមេដៃ​លក់​ដី​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឈ្មួញ​តាមរបៀប​លាក់លៀម​ផងដែរ​។​

​ពត៌មាន​មួយ​នេះ​ក៏​មិន​អាច​ចាត់ទុកថា​ជា​រឿង​ពិត​បានឡើយ ដោយ​តាម​ការពិត​បើ​មាន​ការលក់​បឹង​ដូច្នោះ​មែន​រឿង​អី​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​មិនដឹង​នោះ​?​។​

​ពាក់ព័ន្ធ​រឿងនេះ​យើង​បន្ត​ស្រាវជ្រាវ​រក​ការពិត​នា​ពេល​ក្រោយ​ទៀត​។​

​មតិ​មហាជន​ជាច្រើន​បាន​ចោទសួរ​ថា តើ​លោកឆាំ ទូច និង​លោក​ងឺ សារី​ឋានះ​គាត់​ធំ​ប៉ុន​ក្រទិន​ទឹកត្រី​ទៅហើយ​រឿង​អី​គាត់​មក​ប្រព្រឹត្ង​បទល្មើស​ដូច​ដែល​ពលរដ្ឋ​ចោទប្រកាន់ពួក​ពួកគាត់​ទាំង​ទទឹងទិស​បែបនេះ​។​

​រីឯ​ប្រជាពលរដ្ឋ​ក៏​គួរតែ​យល់​ថា​គាត់​ទាំង​ពីរ​ជា​មន្ត្រី​គឺ​ពិត​គាត់​ចេះ​ស្រឡាញ់​ធនធានធម្មជាតិ សម​ពួក​គាត់​ដឹង​ច្បាស់​ថា​ដី​បឹង​នោះ​គឺជា​កម្មសិទ្ធិសាធារណៈ​ផង​នោះ​រឿង​អី​គាត់​មក​រួម​ដៃ​បំផ្លាញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បឹង​ព្រែក​ទម្លាប់​គឺ​ជា​ទី​ជម្រក​សម្រាប់​មច្ឆា​ជាតិ​រស់នៅ និង​ជា​ទីកន្លែង​សម្រាប់​ត្រី​ពង​កូន ហើយ​ជាពិសេស​បឹង​នោះ​គឺជា​ប្រភព​ចំណូល ស្បៀងអាហារ​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ ហើយក៏​ជា​ទីកន្លែង​សម្រាប់​ផ្ទុក​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ និង​ការពារ​គ្រោះទឹកជំនន់​ផង​នោះ យើង​មិន​ជឿ​ថា​គាត់​ដាច់​ចិត្ត​រួម​គំនឹត​លក់បឹង​នោះ​កើត​ទេ​?​។

​បញ្ហា​នេះ មាន​តែ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ធាភិបាល​នៃ​រាជរដ្ធាភិបាល​កម្ពុជ និង​លោក​ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ទេ​ទើប​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដ៏​ធំ​មួយ​នេះ​បាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com