ការិយាល័យ​និពន្ធ 012924144 / 017655433 | Email:phoungsreylen@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​! - ​សម្តេច​តេ​ជោមាន​កង្វល់​អំពី​ការ​ខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋ​មន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​! - ​អតីត​ប្រធាន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឡើង​ថា​នៈ​ជា​អគ្គនាយករង​! - ឧកញ៉ា​ថោង​សា​រ៉ា​ត​សាលាដំបូង​កាត់​ដាក់គុក​តែ​ឧទ្ធរណ៍​ដោះលែង​ដោយ​និយាយថា​រឿង​ស្មុគស្មាញ​!? - ​អភិបាលក្រុង ផ្ដល់​ម៉ូតូ​ដឹក​សំរាម​ទំនើប ជិត​១០០ គ្រឿង​ដល់​ខណ្ឌ​៤​សម្រាប់​ត្រៀម​ដឹក​សំរាម ពេល​បុណ្យ​អ៊ុំ​ទូក​! - ​នា​យក​រដ្ឋមន្ត្រី​ចិន​គាំទ្រ​ការសុំ​ជួយ​អភិ​វ​ឌ្ឈ​ខេត្ត​ព្រះសីហនុ​និង​ការប្រជុំ​រដ្ឋាភិបាល​កម្ពុ​ជា​ចិន​ - ​ចាន់​សុ​បញ្ញា​នាំយក​ជ័យលាភី​ទៅ​ប្រគេន​ល្បង​និង​ឪពុក​ម្តាយ​ស​សេរ​សារ​កំសត់​! - បារាំង ងាក​ទៅរក​ចិន ដោយសារ​តែ​គោលនយោបាយ​អាត្មានិយម​របស់​លោក​ត្រាំ​

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ចង់​ទិញ​អាវុធ​ថែម​ពី​សាធារណៈរដ្ឋ​ឆែក​

ភ្នំពេញ ​៖ ​កាលពី​ថ្ងៃ​ទី​១៤ តុលា នៅ​ទីក្រុង ប្រាក​នៃ សាធារណរដ្ឋ​ឆែក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ពី​បំណង​ចង់ ទិញ​យន្តហោះ​ស៊ើបការណ៍ និង​អាវុធ​ពី​សាធារណរដ្ឋ​ឆែក​ថែម​ទៀត ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ​ដោយសារ កម្ពុជា​ធ្លាប់បាន​ទិញ​យន្តហោះ ស៊ើបការណ៍​ប្រភេទ L-39 ចំនួន ៦ គ្រឿង ពី​ឆែក​រួចហើយ​។

​ក្នុង​សន្និសីទកាសែត​រួមគ្នា ជាមួយ​លោក Andrej Babis នាយករដ្ឋមន្ត្រី​ឆែក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា​” កាលពី​ពេលមុន​នេះ កម្ពុជា​បាន​ទិញ​យន្តហោះ ស៊ើប​ការណ៍ L-39 ចំនួន ៦ គ្រឿង​រួចហើយ ។ ព្រឹក​នេះ ខ្ញុំ​ក៏​បាន​ស្នើសុំ​ពិភាក្សា អំពី​លទ្ធភាព​កម្ពុជា​អាច​ទិញ នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ ថ្មី ៣ ទៅ ៤ គ្រឿង បន្ថែមទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួម​ទាំង​អាវុធ​មួយចំនួន ដែល កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល មួយ​ចំនួន​ផ្សេង​ទៀត នៅក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ និង ការពារជាតិ​របស់​យើង “​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ កម្ពុជា​និង​សាធារណរដ្ឋ​ឆែក បាន​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ដែល​ក្នុងនោះ​មាន អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​អនុវត្ត គម្រោង​សុខាភិបាល​ឆែក VAMED និង អនុស្សារណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឆែក​។​

​បន្ទាប់ពី​ពិធី បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ឆែក បាន​អញ្ជើញ ធ្វើ​ជំនួប​ពិភាក្សា​ចង្អៀត និង​ជំនួប​កំពូល​ទ្វេភាគី រួម​ទាំង​ពិធី​ទទួលទាន​អាហារ ការងារ​ថ្ងៃត្រង់ ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រាក់ទាក់​បំផុត​។ ក្នុង​ជំនួប​កំពូល​ទ្វេភាគី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឆែក បាន​ធ្វើ​ការពិភាក្សា​គ្នា ដោយ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង ទ្វេភាគី​ដ៏​ជិតស្និទ្ធ និង​មាន​ជា​យូរណាស់​មកហើយ ដែល​បាន​ផ្តួចផ្តើម ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ក្នុង​ជំនួប​កំពូល​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពេញ​ព្រះរាជ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការជំរុញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហការ​យ៉ាង​កក់ក្តៅ​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុង នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ឆែក ដែល​បាន​ផ្តល់​ដល់​កម្ពុជា ក្នុង​គ្រា​លំបាក​បំផុត បន្ទាប់​ពី​ការ​រំដោះប្រទេស​ក្នុង​ឆ្នាំ​១៩៧៩​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើការ​ពិនិត្យ​ឡើងវិញ ដោយ​ក្តីពេញចិត្ត ចំពោះ​ការអភិវឌ្ឍ នៃ​ទំនាក់ទំនង​កម្ពុជា​-​ឆែក និង​វឌ្ឍនភាព ដែល​បាន​ធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដើម្បី​ជា​ផលប្រយោជន៍​រួម សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​ចំណងមិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និង​កសិកម្ម​។​

​មេដឹកនាំ​ទាំង​ពីរ បាន​ផ្លាស់ប្តូរ​យោបល់ និង​ឯកភាព​គ្នា​លើ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុក ដាក់​ទៅវិញទៅមក​។ ជាងនេះទៅទៀត មេដឹកនាំ​ទាំង​ពីរ បាន​ទទួលស្គាល់​ពីសារ​សំខាន់ នៃ​ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សន្តិភាព និង​សមាហរណកម្ម​ពិភពលោក ដើម្បី​ជា​ប្រយោជន៍ ដល់​ការអភិវឌ្ឍ​ពិភពលោក​។ មេដឹកនាំ​ទាំង​ពីរ ក៏​បាន​ឯកភាពគ្នា​ជំរុញ ទំនាក់ទំនង​នៅ​គ្រប់​កម្រិត រួមទាំង​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់ និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ សំដៅ​ស្វែងរក​កិច្ចសហប្រតិបត្តិការ ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​ឆែក ចំពោះ​ការ​បង្វែរ​បំណុល ទៅ​ជា​ជំនួយ​អភិវឌ្ឍ សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ការ​បន្ត​គាំទ្រ​ពី​សំណាក់ រដ្ឋាភិបាល​និង​ប្រជាជន​ឆែក ក្នុង​ការ​បន្ត​គាំទ្រ ផ្តល់​ជំនួយ​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​អភិវឌ្ឍន៍​ជនបទ ក្រោម​កម្មវិធី​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​។ ក្នុង​ជំនួប​កំពូល​នោះដែរ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា រៀបចំ​ផែនការ​រួម ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​២០២១​។​

​នាយករដ្ឋមន្ត្រី​ឆែក Andrej Babis បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា ចំពោះ​សន្តិភាព​និង​ស្ថិរភាព ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព​។ លោកនាយក​រដ្ឋមន្ត្រី​ឆែក បានបង្ហាញ​ការជឿជាក់​យ៉ាង មុតមាំ​ថា ប្រទេស​កម្ពុជា នឹង​សម្រេច​គោលដៅ ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គោរព​អញ្ជើញ លោកនាយក​រដ្ឋមន្ត្រី​ឆែក Andrej Babis មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា តាម​ពេល​ដ៏​សមស្រប​។ លោកនាយក​រដ្ឋមន្ត្រី បាន​ទទួលយក​នូវ​ការអញ្ជើញ ដោយ​សេចក្តី​រីករាយ និង បាន​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការអញ្ជើញ​នេះ​។​

​គួរបញ្ជាក់​ថា សាធារណរដ្ឋ​ឆែក មាន​ផ្ទៃក្រឡា​ទំហំ ៧​ម៉ឺន​៨​ពាន់​៨៦៧​គីឡូម៉ែត្រ​ការ៉េ មាន​ព្រំប្រទល់​ជាប់ និង​ប្រទេស​អូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ និង​ស្លូ​វ៉ាគី និង​មាន​ប្រជាជន​រស់នៅ​សរុប ១០​លាន​៦​សែន​៨​ម៉ឺន​៦​ពាន់​២៦៩​នាក់ គិត​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​។ ប្រជាជន​ឆែក​កាន់សាសនា​រ៉ូ​ម៉ាំង​កាតូលិក​។ ស្ថានភាព​សេដ្ឋកិច្ច សាធារណរដ្ឋ​ឆែក ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ផលិតផល​សរុប​ក្នុងស្រុក GDP ៣៧៥,៩ ពាន់​លាន​ដុល្លា អាម៉េរិក ក្នុងនោះ GDP សម្រាប់​មនុស្ស​ម្នាក់ ៣​ម៉ឺន​៥​ពាន់​៥០០​ដុល្លា អាម៉េរិក ក្នុង​មួយ​ឆ្នាំ​។ អត្រាកំណើន GDP ៤,៣% ផលិតផល​សំខាន់ៗ​គិត​ជា​ភាគរយ​(GDP) ក្នុង​នោះ​ផ្នែក​សេវា ៥៩,២% ឧស្សាហកម្ម ៣៨% និង​កសិកម្ម​២,៨%​។​

​សាធារណរដ្ឋ​ឆែក ជា​ប្រទេស​មាន​ការនាំចេញ នូវ​ផលិត​សំខាន់ៗ​មួយ ចំនួន​ដូចជា គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន​: និង​សារធាតុ​គីមី​។​ល​។ ព្រះរាជាណាចក្រ​កម្ពុជា បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត ជាមួយ​អតីត សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ាគី នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​១៩៥៦​។ នៅ​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំង​ពីរ ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​។ ឆ្នាំ​១៩៧៩ កម្ពុជា​បាន​ភ្ជាប់​ទំនង​ទំនង​ជាមួយនឹង សាធារណរដ្ឋ​សង្គមនិយម​ឆេ​កូ​ស្លូ​វ៉ាគី នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​១៩៩៦ ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆែក ត្រូវបាន​បង្កើតឡើង​វិញ បន្ទាប់​ពី​ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី បែងចែក​ជា​ពីរ​ប្រទេស​។​

​កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ឆ្នាំ​២០០៦ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ ទៅ​កាន់​សាធារណរដ្ឋ​ឆែក ដើម្បី​ទទួល​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ផ្នែក​របាំ ពី​សាធារណរដ្ឋ​ឆែក​ផងដែរ ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណ​:​ប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប្រា​ក សាធារណរដ្ឋ​ឆែក​នា​ថ្ងៃទី​១៤​តុលា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com