ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!?

ខេត្ត​កំពង់ឆ្នាំង​៖ ដី​ព្រៃ​របស់​រដ្ឋ និង​ជា​ដី​១០%​សម្រាប់​ប្រជាពលរដ្ឋ​ចង​គោ ក្របី​និង​កាប់​ឧស​ដុត​ដែល​ការពារ​ដោយ​រដ្ឋបាល​ព្រៃ​ត្រូវបាន​ជន​ខិលខូច​១​ក្ដាប់​តូច​ឃុប​ឃឹត​គ្នា​លួច​រំលោភ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​។​សូមបញ្ជាក់​ថា​ដី​ដែល​ស្ថិតនៅ​តំបន់​ខាងលើ​នេះ ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ម​ន្ទ្ទី​រក​សិកម្ម​ខេត្ត​និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការដកហូត​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ និង​មាន​ការប្ដឹង​ទៅ​កាន់​តុលាការ​ទៀត​ផង ។

​យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បានឲ្យថា ដី​ព្រែ​របស់​រដ្ឋ​ប្រមាណ​ជាង ៥០ ហិកតា​ស្ថិតនៅ​ចំណុច​ខ្សាច់​ពូន ក្នុង​ភូមិ​ថ្នល់កែង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កំពុង​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ទៀត​ពី​សំណាក់​ឈ្មួញ​ដី​ឈ្មោះ អ៊ុន ណាវី ហៅ​ចែ​ស្រី (​លោកស្រី​)​ដែល​មាន​លំនៅដ្ឋាន​នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​។​

​បើ​តាម​ការសង្កេត​ជាក់ស្ដែង​កាលពី​អំឡុង​មុន​ឆ្នាំ ២០០០ រហូតមកដល់​បច្ចុប្បន្ន កាលនោះ ដីព្រៃ​ខាងលើ​ធ្លាប់​ត្រូវបាន​លោក ប៉ា ហមផាន​កាល នៅ​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ដកហូត​ម្ដង​រួចរាល់​ហើយ​និង​បាន​លើក​ស្លាក​សញ្ញា​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង​ដែរ​ ​ប៉ុន្តែ​អា​ឡូ​វ​ជនសង្ស័យ​នៅតែ​បន្ត​រំលោភ​ទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ម្ដងទៀត ហើយ​។​កាលពី​អំឡុង​ពេល​ថ្មីៗ​នា​ឆ្នាំ ២០១៩ នេះ កម្លាំង​ចម្រុះ​មាន​អាជ្ញាធរ​ឃុំ​.​ស្រុក​.​ខេត្ត សហការ ជាមួយ​កម្លាំង​មន្ត្រី​បរិស្ថាន កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចុះ​ធ្វើ​ការដកហូត​និង​លើក​ស្លាក​សញ្ញា បញ្ជាក់​ពី​ដីព្រៃ​រក្សា​ទុក​របស់​រដ្ឋ​ផងដែរ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​នគ​រមាស ដឹងថា​លោក​បាន​ធ្វើ​ការដកហូត​មក​ដាក់​ជា​ព្រៃ​សហគមន៍ និង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផង​ដែរ​។​
​សូមបញ្ជាក់់​ថា​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​:០០៤ គជ​ដព ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ជម្រាប​ជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុំ​ព័ទ​ដី​ព្រៃឈើ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ ។​

​យោង​តាម​កម្មវត្ថុ​សំណើ​ពិនិត្យ​និរាករណ៍​ករណី​រាល់​លិខិត​ពាក់ព័ន្ធ​និង​ការទិញ​.​លក់ បញ្ជាក់​ការកាន់កាប់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ព្រៃឈើ​ដោយ​ខុសច្បាប់​។ យោង​លិខិត​លេខ​:១៣៤៨​ស​ជណ​.​ក​ធ ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត ដើម្បី​ទប់ស្កាត់ លុបបំបាត់​និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ​និង​ហ៊ុំ​ព័ទ​ដី​ព្រៃ​ដើម្បី​វាតទី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​កត់សម្គាល់​ឃើញថា បទល្មើស​កាប់​រាន ឈូសឆាយ និង​ហ៊ុំ​ព័ទ​ដី​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​បន្ត​កើតមាន​នៅ​ឡើយ ទោះបី​ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ត្រូវបាន​បញ្ចប់​ក៏ដោយ ក៏​ទម្រង់​រូបភាព​បទល្មើស​នៅ​កើតឡើង តាមរយៈ​ចលនា​ការផ្ដល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាប់រាន និង​ឈូសឆាយ​ដី​ព្រៃ​ខុសច្បាប់ រួច​ចូល​កាន់កាប់​ដោយ​មាន​ការបញ្ជាក់​លើ​ឯកសារ​ទទួលស្គាល់ ភាគច្រើន​ពី​ភូមិ ឃុំ ស្រុក នឹង​មាន​ករណី​ខ្លះ​រហូត​ដល់​ថ្នាក់​ខេត្ត​ទៀត​ផង ហើយ​លក់​បន្ត​ទៅ​ឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​បុគ្គល​មាន​ឥទ្ធិពល​ដោយ​សំអាង​មាន​ឯកសា​រទិញ លក់ ត្រឹមត្រូវ តែ​ធាតុពិត​គឺ​ការទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់ ដែល​ជា​អំពើ​ល្មើស​និង​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដ៏​ទៃ​មួយចំនួន​ទៀត​ផង​ដែរ​។​

​ផ្អែក​លើ​ហេតុផល​ដូចនេះ ចំពោះ​មុខ​ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដី​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ស្នើ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ពិនិត្យ​ករណីនេះ ចាត់វិធានការ​តាម​ផ្លូវច្បាប់​និង​ភាពចាំបាច់​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ខុស​ច្បាប់​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ និង​និរាករណ៍ រាល់​លិខិត​ខុសឆ្គង​ទាំងអស់​ករណី​បាន​ផ្ដល់​ពាក់ព័ន្ធ​នឹង​ដី​ព្រៃឈើ​។​ប៉ុនណឹង​ហើយ​ចាំ​មើល​ថា​តើ​គេ​គោរព​អត់​?​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com