ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោល របង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​

ខេត្ត​ពោធិ៍សាត់ ៖ នា​ថ្ងៃ​ទី​២៥​ខែ​មិនា​ឆ្នាំ​២០២១ ឯកឧត្តម ឆេង​ម​ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ន្សា​ចំ​បក់ បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ឣ​ម​ដំណើរ លោក​ងិន សុផល មេឃំ​ុ​ឣ​ន្សា​ចំ​បក់លោក លីវ សេង​ហ៊ីម អភិបាល ស្រុក​ក្រគរ និង​មន្ត្រី​ជាច្រើន​នាក់​ទៀត យក​គ្រឿងចក្រ​មក​រំលំ​បង្គោលរបង នឹង​រោង​ច​ញ្ចឹម​ទា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ផល អាត់ ដោយ​គ្មាន​ដីកា​រុះរើ ចំនុច​ដំបូល​ច្រាប ភូមិ​ក្បាលដំរី​ថ្មី ឃុំ​អន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​ជា​ហេតុ​ធ្វើឣោ​យ​ទា​របស់​គាត់ឣ​ត់​ពង់​ក្នុង​១​ថ្ងៃ​ខាត់​ប្រាំ​មួន​រយ​ពង់​ទា ទា​ធ្លាប់​ពង់​ក្នុង​រោង​។​

​បើ​តាម​ការអះអាង​របស់​ម្ចាស់​ដី​ឈ្មោះ​ផល អាត់ ដោយ​សំអាង​លើ​ឯកសារ​ដែល​គាត់​មាន​ក្នុង​ដៃ​បាន​ប្រាប់​ភ្នាក់ងារ​ទូ​ទស្សន​msjtv​យើង​ឣោ​យ​ថា​÷​ដី​របស់​គាត់​បាន​ទិញ​ពី​ឈ្មោះ សាន់ ទាំង និង​ប្រពន្ធ​ឈ្មោះ នះ កាលពី​ឆ្នាំ​២០០៧​មក​ម្លេះ ដី​ទំនាស់​នេះ​មាន​ទទឹង​១០០​ម៉ែត្រ​និង​បណ្តោយ​៣០០​ម៉ែត្រ ដែល​គាត់​បាន​កាន់កាប់​និង​អាស្រ័យ​ផល​លើដី​នេះ តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។​

​តើ​អោយ​គាត់​រស់​ដោយ​របៀប​ណា​? ស្រប​ពេល​ជំងឺ​កូ​វីដ​កំពង់តែ​វាយលុក​ទូទាំងប្រទេស ប្រជាពលរដ្ឋ​កំពង់​ជួប​បញ្ហា គ្មាន​លុយ​បង់​ធនាគា ចំណែក​ដី​និង​រោង​ច​ញ្ចឹម​ទា​ដែល​ជា​រប​ច​ញ្ចឹម​ជីវិត្ត​ប្រចាំថ្ងៃ និង​ដើម្បី​បង់​ធនាគារ​ឥឡូវ​ត្រូវ​គេ​យក​ត្រាក់ទ័រ​មក​ទាញ​ផ្ដួលរំលំ​ខ្ទេច​គ្មាន​សល់ ទង្វើ​បែប​នេះ​គាត់​មិន​អាច​ទទួលយក​បាន​ទេ​។​

​យោងតាម​របាយការណ៍​របស់​លោក​មេភូមិ​និង​លោក​មេឃុំ ដែល​គាត់​បាន​ទទួលស្គាល់ថា​ប្រជាពលរដ្ឋ​ឈ្មោះ​ផល​អាត់​នេះ​ពិតជា​បាន​រស់នៅ​លើ​ដី​នេះ​យូរយារ​ណាស់​មកហើយ​។​

​ប៉ុន្តែ​មិនដឹងថា​តើ​មាន​មូលហេតុ​អ្វី​សុខៗ​ស្រាប់តែ​មាន​បញ្ជា​អោយ​ដក​ដី​របស់​ឈ្មោះ ផល អាត់ ដោយ​កាត់​យក​ដី​មួយចំណែក​ធំ​ប្រគល់​អោយ​អ្នកដទៃ​យ៉ាង​បំពាន​ទទឹងទិស​បែបនេះ​ទៅ​វិញ​។​

​ជុំវិញ​ការដក​ដី​នេះ អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ​សុទ្ធតែ​បកស្រាយ​បែប​ឡប់ឡិន​និង​មិន​ទទួលខុសត្រូវ ដោយ​គ្រាន់តែ​បញ្ជាក់ថា​:​ពួកគាត់​ធ្វើ​នេះ​គឺ​ធ្វើ​តាម​បញ្ជា​គេ​ទេ ថ្វីបើ​អាជ្ញាធរ​ដឹងថា​:​ដី​នេះ​ពិតជា​ដី​របស់​ឈ្មោះ ផល អាត់ ធ្លាប់​បាន​កាន់​និង​អាស្រ័យ​ផល​តាំងពី​២០០៧​។​

​យ៉ាងណាមិញ ឯកឧត្តម ម៉ៅ ធនិន ជា​ថ្នាក់​នាំ​ដែល​តែងតែ​ជួយ​រាស្ត្រ ដោយ​ភាព​គតិយុត្តិ​ធម៌ ក្រោយ​ពី​ការពិនិត្យ ពាក្សបណ្តឹង​របស់​ប្រជាពលរដ្ឋ លោក​បាន​ចំណា​រលើ​ឯកសារ​ស្នើសុំ​ប្រកបដោយ​ក្តី​ករុណា​អោយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​លំអិត​ទាក់ទង​ទៅ​និង អតីត​:​ភាព​ដី​ដោយ​ផ្អែក​តាម​គោលការណ៍​ច្បាប់​និង​ធ្វើ​របាយការណ៍ មក​ឯកឧត្តម​វិញ ដើម្បី​ឯកឧត្តម​ពិចារណា​ថ្លឹងថ្លែង​រក​យុត្តិធ៌ម​អោយ​ភាគី​រងគ្រោះ​។

​តាមពិត​ឯកឧត្តម​ក៏​ធ្លាប់បាន​ដោះស្រាយ​វិវាទ រាប់ពាន់​ករណី​ទទួលបាន​នូវ​ជោគជ័យ​ពេញចិត្ត ពេញ​ថ្លើម​ពី​ភាគី​ទំនាស់​។

​ប៉ុន្តែ​ទង្វើ​របស់​មន្ត្រី​ក្រោមឨ​វាទនា​ពេល​នេះ​វាលក្ខណ​:​ផ្ទុយស្រឡះ​ទៅ​និង​យន្តកា​ល​នៃ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដែល​ឯកឧត្តម​កំពង់​បាននិងកំពុង​ធ្វើ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញ​ទំ​ហុឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏​ដូច​នៅ​ក្រៅ​ខេត្ត​ផងដែរ​។​

​ប៉ុន្តែ​អ្វី​ដែល​មន្ត្រី​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥​ខែ​មិនា​ឆ្នាំ​២០២១​កន្លងមក​នេះ​វា​ហាក់ដូចជា​ផ្ទុយ​ទៅ​យន្តការ​នៃ​ការដោះស្រាយ​របស់​ឯកឧត្តម​ម៉ៅ ធ​ន្និ​ន​យ៉ាង​ច្បាស់ក្រឡែត​។​

​ពេល​នេះ​ម្ចាស់​រោង​ចិញ្ចឹម​ទា​មាន​តែ​លើក​ម្រាមដៃ​ដប់​ស្នើសុំ​ឯកឧត្តម បណ្ឌិត​ម៉ៅ ធនិនឣ​ភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​សម្ដេច អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច កិត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​ជា​បិតា​សន្តិភាព​និង​អភិវឌ្ឍន៍​ជាតិ​មេត្តាឿ​ឿ​ជួយ​គាត់​ផង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​ងិន សុផល មេឃុំ​អន្សា​ចំបក់​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នាក់ងារ​យើង​កាលពី​ថ្ងៃ​ច័ន្ទ ១ រោច ខែ​ចេត្រ ឆ្នាំជូត​ទោស័ក ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២១​អោយដឹងថា បញ្ហា​នេះ មានតែ​សួរ​នាំ​ទៅ​ខាង​អាជ្ញាធរ​ខេត្ត​ទើប​ដឹង​ពត៌មាន​ច្បាស់​ការណ៍​។

​លោក លីវ សេង​ហ៊ីម អភិបាលស្រុក​ក្រគរ ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​រោង​ទា នឹង​រុះរើ​បង្គោលរបង​ជន​អណាធិបតេយ្យ​ដែល​ថ្លើមធំ​ហ៊ាន​សង់​របង​លើ​ដី​រដ្ឋ ដែល ក្រុម​ការងារ​ក៏​ធ្លាប់​ប្រាប់​ឲ្យ​គាត់​រុះរើ ម្ដង​ពីរ​ដង​បី​ដង​មកហើយ មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ខេត្ត រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោលរបងអ​ត់​មាន​ដីការ​ទេ ជា​ដី​អនាធិបតេយ្យ​អាជ្ញាធរ​មាន​សិទ្ធិ​ជូន​ដំណឹង​ឲ្យ​គាត់​រុះរើ​ចេញ បើ​គាត់​មិន​រុះរើ​ទេ​ក្រុមចម្រុះ​មាន​ឃុំ​ស្រុក​ខេត្ត​ចុះ​រុះរើ ៕
​រីភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com