ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ

​ស្រុក​ទឹកផុស​៖ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ស្រុក បាន​ចុះ​អប់រំ​ណែនាំ​គ្រួសារ​កម្ម​ការី​នី​ឈ្មោះ ញាន សារី ដែល​ទើបនឹង​ទទួលបាន​ព័ត៌មាន​វិជ្ជ​មានកូ​វីដ​-១៩ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​អភិវឌ្ឍន៍ ដើម្បី​ឱ្យ​ក្រុមគ្រួសារ​ប្រុងប្រយ័ត្ន តាមដាន​សុខភាព និង​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​របស់​ខ្លួន​ដោយ​ធ្វើ​កិច្ចសន្យា​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​។​

​ក្នុង​នោះ​ក្រុម​ការងារ​ស្រុក​ទាំង ៩​ក្រុម​ក៏បាន​ចុះ​គាំទ្រ និង​ពិនិត្យ​ការបិទ​ខ្ទប់​ផ្ទះ​កម្មករ​កម្ម​ការី​នី​ធ្វើការ​រោងចក្រ ហឹ​រ៉ាយ​ហ្សិន អៅ​ឌរ ខេ​ម​បូឌា ដែល​ត្រូវ​ផ្អាក​១៤​ថ្ងៃ​។ ដោយ​អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​តាមដាន​ប្រជាពលរដ្ឋ​មកពី​តំបន់​មាន​ហា និ​ភ័យ និង​ចំណាកស្រុក​ក្រៅ​ប្រទេស​ជាប់​ជាប្រចាំ និង​បាន​ណែនាំ​ដល់​ក្រុម​ការងារ​ឃុំ​ចុះ​ចង​ព័ទ្ធ​ខ្សែ​កុំ​ឱ្យ​គាត់​ដើរចេញ និង​កំណត់​ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន​ដោយ​មាន​កិច្ចសន្យា​ត្រឹមត្រូវ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com