ខេត្តព្រះវិហារ ៖ ក្រុមឈ្មួញធំៗ នៅក្នុងខេត្តព្រះវិហារ ហាក់ដូចជាមិនបន្ថយសកម្មភាពរបស់ខ្លួនទាល់តែសោះ ក្នុងការបំផ្លាញព្រៃឈើ ខណៈពេលដែលចៅហ្វាយខេត្តព្រះវិហារកំពុងចេញធម៌ក្តៅ ហើយមានថែមទាំងមានចេញដីការតាមចាប់ខ្លួនក្រុមមេឈ្មួញបំផ្លាញជាតិថែមទៀត ។
ថ្មីនេះ បែកធ្លាយថា ក្រុមហ៊ុនរបស់លោក អឿន កំពុងបិទបាំងពួនសម្ងំលួចប្រកបមុខរបរជំនួញឈើប្រណិត និងឈើក្រហមខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។ សព្វថ្ងៃនេះទីតាំងក្រុមហ៊ុនមួយនេះស្ថិតនៅចំណុចអូស្នៀតជាប់ព្រុំប្រទាល់ស្រុកឆែប និងស្រុកជយ័សែន ខេត្តព្រះវិហារ ដែលជាក្រុមហ៊ុនចាស់របស់លោកឩកញាចាស់ ឌីឌុក។
សេចក្តីរាយការណ៍ត្រួសៗខាងលើនេះ សូមលោកអភិបាលនៃគណៈអភិបាលខេត្តមេត្តាជួយអន្ត្រាគមន៍ ដល់មន្ត្រីជំនាញ ដើម្បីចុះត្រួតពិនិត្យនៅលើក្រុមហ៊ុនខាងលើនេះ ឲ្យបានស៊ីជម្រៅផងទាន !៕