ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ឈ្មួញ​ឈើ​មិន​ខ្លាច​ច្បាប់ នៅតែ​បន្ត​សកម្មភាព​ដើរ​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កូន​មុំ​

​ខេត្ត​រតនគិរី ៖ សកម្មភាព​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​រតនគិរី ហាក់ដូចជា​មិនមាន​ភាព​ស្រាក​ស្រា​ន​ទាល់តែសោះ គឺ​ហាក់ដូចជា ​លេងបិទពួន​ជាមួយ​សមត្ថកិច្ច បិទ បើក លឹប​លរ លាក់​លួច ប្រមូល​ទិញ ដឹក ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ឥតឈប់ឈរ ។  ​ជា​រៀងរាល់​យប់ តែង​មាន​រថយន្ត​លុច​ស៊ី​ស​ជាច្រើន​គ្រឿង បាន​ដឹក​ឈើ​ចូល​ទៅ​កាន់​ខេត្ត​រតនគីរី តាម​ស្រុក​កូន​មុំ  ខ្លះ​គ្រាន់តែ​ខ្លះ​ឆ្លងកាត់ ខ្លះ​គឺ​ដើរ​ប្រមូល​ទិញ​ឈើ​ដែល​គរ​ទុក ឆ្ពោះទៅខេត្តរតនគិរី ដើម្បី​យកទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ។​

​ជាក់ស្តែង វេលា​ម៉ោង​១២ ៖ ៣០​នាទី យប់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ ២០១៧ នៅ​ចំណុច​ស្ពាន​ទី​១ ទៅ​ឆ្កែ​ហ​ត ក្នុងភូមិ​៣​ត្រពាំង​ក្រហម ស្រុក​កូន​មុំ មាន​ឡាន​ថង់​គ្រីស​រលុច​ស៊ីស ៤,៥ ពណ៌​ទឹកប្រាក់់ ពាក់​ផ្លាកលេខ ស្វាយរៀង​2A 0800 ម្ចាស់​បើកបរ ដោយ​ឈ្មោះ ប៉​ន ពឿ​ន នៅ​ភូមិ​ខាងលើ បាន​ដឹក​ឈើ​ប្រណីត ធ្នង់ ប្រមូល​ទិញ​ទុក  ។​

​ប្រមុខ​រាជរដ្ឋាភិបាល នា​ពេល​កន្លង​ទៅ ក៏បាន ចេញ​នូវ​បទបញ្ជា ឲ្យ​បង្ក្រាប​និង​ទប់ ស្កាត់ រាល់​បទល្មើស​ព្រៃឈើ គ្រប់​រូបភាព ឲ្យ​ខានតែបាន ក៏ប៉ុន្តែ​អនុសាសន៍​នេះ​មិន បាន​បង្ក​ការភ័យខ្លាច ដល់​ក្រុម​ឈ្មួញ ដែល​ចេះ​បង់​ផ្លូវ ក៏ដូចជា​សមត្ថកិច្ច​មួយ ដែល​ឈរជើង​តាមផ្លូវ ផ្តោត​យកចិត្តទុកដាក់​គោរព​និង​អនុវត្តន៍​តាម​នោះទេ ។ ប៉ុន្តែ​យូរៗ គេ​បែរជា​ឃើញ​នគរបាល​សេដ្ឋកិច្ច​ចាប់​ទៅវិញ  ៕

 

img20170820aaa (2) img20170820aaa (3) img20170820aaa (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com