ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ទីក្រុង​ថ្មី​មួយទៀត​

​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ទីក្រុង​ថ្មី​មួយ​ឈ្មោះ «​ទីក្រុង​នាគរាជ​សម្តេច​តេជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេ​មេគង្គ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ខ្ទង់ ៨០ ពាន់​លាន​ដុល្លារ តែ​បច្ចុប្បន្ន​កំពុង​ស្វះស្វែង​រក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​ដំណើរការ​គម្រោង​មួយ​នេះ​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿង សុភ័ណ្ឌ បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​ពិតជា​បានគ្រោង​សាងសង់​ទីក្រុង​ថ្មី​នេះ​ពិតមែន ដោយ​ត្រូវ​ចំណាយពេល​យូរ​ដល់​ទៅ ១០ ឆ្នាំ ទើប​សាងសង់​រួចរាល់ ខណៈ​ប្លង់​មេ​បាន​រៀបចំ​រួច​ស្រេច​ហើយ រង់ចាំ​តែ​ថវិកា​ធ្លាក់​មក​ប៉ុណ្ណោះ​។ ដោយសារ​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ ទើប​កំពុង​ស្វែងរក​ដៃគូរ​សហការ​ពី​វិស័យ​ឯកជន ឯ​រឿង​ទីតាំង​លោក​មិនទាន់​អាច​បញ្ជាក់បាន​នៅពេល​នេះ​នៅឡើយ​ទេ​។​

​លោក ភឿង សុភ័ណ្ឌ​បាន​បន្តថា «៥៨០​ឆ្នាំ​ហើយ កម្ពុជា​អត់​ដែល​សាងសង់​ទីក្រុង​ថ្មី​អី​នោះ​ទេ​…​អ៊ីចឹង​ហើយ​ទើប​យើង​គ្រោង​នឹង​សាងសង់​ទីក្រុង​ថ្មី ដាក់ឈ្មោះថា «​ទីក្រុង​នាគរាជ​សម្តេច​តេជោ​» ដើម្បី​ឲ្យ​ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​សម្តេច​»​។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។​

​អគារ​ក្នុង​ទីក្រុង​នេះ​នឹង​រចនា​ដូច​រូប​នាគ​ផុសចេញ​ពី​ដី និង​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រោម​ដី ផ្លូវគោក និង​ផ្លូវទឹក ដែល​ជា​ប្រភេទ​រចនាបទ​ខ្មែរ​។ គម្រោង​ទីក្រុង​ថ្មី​នេះ ធានា​ថា​មិន​មាន​បញ្ហា​ចរាចរណ៍​បាន​រយៈពេល ៥០០​ឆ្នាំ​ទៅ​មុខ​ទៀត​។ លោក ភឿង សុភ័ណ្ឌ បន្ថែម​។​

​យ៉ាងណា​គម្រោងការ​សាងសង់​ទីក្រុង​ថ្មី​នេះ មាន​ម្ចាស់​ក្រុមហ៊ុន​អចល​ទ្រព្យ​មួយចំនួន​បង្ហាញ​ទស្សនៈ​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង​។ ជាក់ស្តែង លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ថា​លោក​គាំទ្រ​លើ​គម្រោង​សាងសង់​ទីក្រុង​ថ្មី​នេះ គ្រាន់តែ​ថា​ការនិយាយ​វា​ស្រួល​ជាង​ការធ្វើ ដែល​មាន​ទីក្រុង​ត្បូងឃ្មុំ​ជា​ឧទាហរណ៍​ស្រាប់ មកទល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​អ្វី​ជា​ដុំកំភួន​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​ចំណែក​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខ​នី​ម ក៏​បង្ហាញ​ទស្សនៈ​ថា ការ​សំខាន់​ត្រូវមាន​ប្លង់​មេ​ណាមួយ​អោយ​ច្បាស់លាស់​សិន មិនមែន​គ្រាន់តែ​គ្រោង​ចោល​តែមួយ​មុខ​នោះទេ គឺ​ត្រូវ​ច្បាស់លាស់​។ ម្យ៉ាងទៀត​លោក​ថា​ទីក្រុង​ធំ​បែបនេះ មិនមែន​សាងសង់​១​ឆ្នាំ ឬ​២​ឆ្នាំ​ទេ វា​ត្រូវការ​រយៈពេល​១០​ឆ្នាំ​ឡើង​ទៅ ព្រោះ​វា​ជា​ពេលវេលា​សមស្រប ដោយសារ​កំណើន​ប្រជាសាស្ត្រ និង​ប្រាក់​ចំណូល​ប្រជាជន​ក៏​កើនឡើង​៕

img20170920a (1) img20170920a (2) img20170920a (3)

Filed in: សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com