ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

រថយន្ត​មេបញ្ជាការរង​ប៉េអឹម ស្រុក​អូរយ៉ាដាវ (​លោក សេង កុសល​) ដឹកឈើ ត្រូវ​កម្លាំង​យោធា​ខេត្ត​សហការ​ជាមួយ កម្លាំង​រដ្ឋបាល ព្រៃឈើ​ផ្នែក បរ​កែវ​បង្ក្រាបបាន​

ខេត្ត​រតនគីរី ៖ លោក សេង កុសល មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ ដែល​ល្បី​ខាង​ចាប់​បង្ក្រាប​រថយន្ត​ប្រជាពលរដ្ឋ​ដឹក​ឈើ​បន្តិចបន្តួច ឥត​ត្រា​ប្រណី​នោះ ពេលនេះ ក៏​ភ្លាត់ស្នៀត ជាប់អន្ទាក់​គេ​វិញ​ម្តង ។

​នៅវេលា​ម៉ោង ៧ និង ៣០​នាទី យប់​ថ្ងៃ​ទី ១០ តុលា ឆ្នាំ ២០១៧ នេះ សមត្ថកិច្ច​យោធា​ខេត្ត​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ស្ទាក់​ចាប់​រថយន្ត​ម៉ាក​បា​ឡែន​មួយគ្រឿង ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ 2I-8827 ដែល​គេ​ដឹងថា រថយន្ត​នេះ ជា​កម្មសិទ្ធិ​លោក សេង កុសល មាន​តួនាទី​ជា​មេបញ្ជាការរង អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ផ្ទុក​ឈើ​ធ្នង់ ពេញ​បង្រុង​លួច​រត់ពន្ធ​ឆ្លងដែន ដឹក​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ។​

​សមត្ថកិច្ច​ប្រាប់ឲ្យដឹង​ថា បន្ទាប់​ពី​មាន​ការសង្ស័យ​រថយន្ត​ដែល​មាន​ភិនភាគ​ដូចខាងលើ លោក​ក៏​បញ្ជា​ឲ្យកម្លាំង​យោធា របស់​លោក​តាម​ពីក្រោយ ពេលនោះ រថយន្ត​ដឹកេ​ឈើដែល លោក សេង កុសល ជា​អ្នកបើក​ផ្ទាល់ ដឹង មាន​សមត្ថកិច្ច​តាម​ពីក្រោយ ទើប​រូបគេ​បត់​ត្រឡប់​ក្រោយ ប៉ុន្តែ​ដោយ​មាន​បទ​ប​ញ​ញ​ជា​ពី​ថ្នាក់ដឹកនាំ​យោធា​ខេត្ត រថយន្ត​ដឹកឈើ​ធ្នង់​នោះ​ត្រូវ​ចាប់បាន​ក្បែរ​បន្ទាយ​វរ​នគរបាល​ការពារ​ព្រំដែន លេខ ៦២៣ តែម្តង ។​

​វត្ថុតាង​ត្រូវបាន​កម្លាំង​យោធា ខេត្ត​រតនគីរី នាំមក​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​ចាត់ចែង​តាម​ច្បាប់​ស្តីពី​ព្រៃឈើ ៕

 

 

seang koslpm (1) seang koslpm (2) seang koslpm (3) seang koslpm (4) seang koslpm (5) seang koslpm (6)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com