ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ធ្វើ​ធ្នង់ ២០ ហិកតា សង្ស័យ​ត្រូវ​លួច​កាប់​លក់​ដោយ​ឈ្មួញ​ល្បីឈ្មោះ ស៊ីវ តុលា និង​ធុល ក្រោមលេស​ពលរដ្ឋ​សុំ​កាប់​ឈើ​ធ្នង់​ក្នុង​ដី​ភូមិ

កំពង់ឆ្នាំង ៖ គេ​សង្ស័យថា ឈ្មួញ​ឈើ​ទិញ​ឈើ​ធ្នុង​ព្រៃ​របស់​សហគមន៍ ដែល​មាន​ទំហំ​ប្រហែលជា ២០ ហិកតា   នៅ​ស្រុក​កំពង់លែង ឈ្មួញ​ឈើ ឈ្មោះ ស៊ីវ  តុលា (​ហៅ​តុ​) និង​លោក ធុល ដែល​គេ​ស្គាល់​ថា ក្មួយ​អភិបាលខេត្ត​កំពង់ឆ្នាំង រត់​ការទិញ​ឈើប្រណិត​ប្រភេទ​ធ្នង់ ចំនួន ៥៤ ដើម នៅ​ឃុំ​ពោធិ៍  និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង  ។​

​កាលពី​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០១៧ អភិបាលខេត្ត​បាន​ចាត់​អ្នកនាំពាក្យ​សាលាខេត្ត​និង​ជំនាញ​ព្រៃឈើ និង​មន្ទីរ​កសិកម្ម​ខេត្ត ធ្វើ​ការប្រជុំ​ជា​បន្ទាន់ ជាមួយ​អ្នកកាសែត​ទាំងអស់​ក្នុង​ខេត្ត  ចូលរួម​ប្រជុំ​ពិភាក្សា នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ​ទាំងពី​ឃុំ​ស្នើសុំ​អភិបាលខេត្ត កាប់​និង​លក់​ដើម​ធ្នុង ដែល​ដុះ​លើ​ដី​ភូមិ​របស់​គាត់ ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឈើ​ស្របច្បាប់​ងាយស្រួល​ដឹក​ចេញ ដែល​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​លើកឡើង​ថា ជា​ឈើ​ស្របច្បាប់ ផ្អែក​ទៅលើ​ច្បាប់​ស្តីពី ព្រៃឈើ​ក្នុង​មាត្រា​៤៦​។​

​អ្នកកាសែត​មួយចំនួន​យល់ព្រម​និង​មួយចំនួនទៀត មិន​យល់ព្រម​តែ​មាន​ល័ក្ខខ័ណ្ឌ​មួយចំនួន​
(1) កាប់​និង​ដឹក​ពេល​ថ្ងៃ មិន​អោយ​ដឹក​ពេលយប់​លួចល័​ក្ខ​
(2) ឈើ​ធ្នុង 54 ដើម មាន​បោះត្រា សំគាល់​ដោយ​មន្ត្រី​ព្រៃឈើ​
(3) រាយការណ៍​រាល់ពេល​កាប់​និង​ដឹកជញ្ជូន​តាម​សាឡាង​ផ្សារ​ក្រោម​
(4) មិន​ត្រូវ​ប្រើ​លេស ឈើ​ប្រជាពលរដ្ឋ បែរ​ជា​ទៅ​កាប់​ឈើ​ធ្នុង​ក្នុងព្រៃ​សហគមន៍ 20 ហិកតា កាប់​រាប់​ឆ្នាំ​នៅ​តែ​ដឹក​មិន​អស់ ។​

​ប្រភព​ពី​សមត្ថកិច្ច នៅ​ស្រុក​កំពង់លែង​បានអោយដឹងថា នៅ​ឃុំ​ពោធិ៍ ស្រុក​កំពង​លែង​
​មាន​ចំការ​ឈើ​ធ្នង់​មួយកន្លែង មាន​ទំហុំ​ប្រហែលជា ២០ ហិកតា សុទ្ធតែ​ដើម​ធ្នុង ជា​ព្រៃ​របស់​សហគមន៍ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង សព្វថ្ងៃ​ស្ទើរតែ​ពុំ​មាន​ដី​ព្រៃ​ឯ​ណា​មាន​ចំការ​ឈើ​សុទ្ធតែ​ដើម​ធ្នង់      ដូច​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​នេះ​ទេ ។ ដូចនេះ ការរត់​ការទិញ​ឈើ​ធ្នង់ នៅ ស្រុក​កំពង់លែង  របស់​ឈ្មួញ​ឈើ ឈ្មោះ ស៊ីវ  តុលា (​ហៅ​តុ​) អះអាង​ថា​មានច្បាប់ អនុញ្ញាត​ពី​លោក​អភិបាលខេត្ត​ត្រូវបាន គេ​សង្ស័យថា ក្រែង​ប៉ះចំ​លើ​ឈើ​នៅ​ក្នុង​ចំការ​ធ្នង់ តំបន់​ព្រៃ​សហគមន៍  ឃុំ​ពោធិ៍ និង​ឃុំ​ត្រងិល ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​កំពង់លែង បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី ២២ ខែតុលា  ឆ្នាំ​២០១៧ ថា ឈើ​ធ្នុង ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​បាន​ដឹក​ចេញ​នៅ​ពេលយប់ ដាក់​សាឡាង ចំនួន​បី​ថ្ងៃ​អស់​ហើយ នៅសល់​តែ​ពី​បី​ដុំ​តែប៉ុណ្ណោះ ។​

​ប្រភព​បាន​បន្តទៀតថា នៅ​ចំនុច​អូរ​អន្សោ​ង​ជាប់​ភ្នំ​ធំ ដើម​ធ្នុង ចំនួន​5​ដើម មុខ​ចាប់ពី​5​តិក​ឡើង ត្រូវបាន​គេ​លួច​កាប់​ក្នុង​ព្រៃ​សហគមន៍​ដែល​គេ​ស្គាល ឈ្មោះ​ហេង ជា​អ្នក​កាប់ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។ លោក ផាវ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់​លែង​ជា​អ្នក​រត់ការ​ច្បាប់​

​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​1​និង​២២​នាទី​ថ្ងៃ អ្នក​យក​ព័ត៍យើង​បាន​ទៅ​ដល់​សាលា​បុណ្យ ស្តិតនៅ​ភូមិ​គោក ឃំ​ុ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បានឃើញ​ឈើ​ធ្នុង​ចំនួន​៩៣​ដុំ ដឹក​ចេញពី ស្រុក​កំពង់លែង បើ​យោង​តាម​សំដី​លោក​(​តូ​) ជា​អ្នកម៉ៅការ (​ឈើ​ធ្នុង 54​ដើម​) កាប់​បាន​26​ដើម​នៅ​សល់​28​ដើម​ទៀត​ដឹក​1​ខែ​ទៀត​ក៏​មិន​អស់ ឈើ​ធ្នុង ដឹក​យក​មក​នេះ ខ្លះ​មាន​លេខ ខ្លះ​អត់​លេខ ដោយសារ​រលប់ ។​

​ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​មេត្តា​ពិនិត្យ​ពិចារណា​អោយបាន​ច្បាស់លាស់ មុន​និង​សម្រេច អនុញ្ញាត ព្រោះ​នៅ​ស្រុក​កំពង់លែង ។ មាន​គេ​លួច​លក់​ភ្នំ និង​លក់​ដី​វាល ដែល​ជា​សម្បត្តិ​អចលនៈទ្រព្យ​របស់​រដ្ឋ  អស់​ជា​បណ្ដើៗ​ហើយ  បើ​ទោះ​ជា​រាជរដ្ឋាភិបាល បាន​ដក​ដី​ចំនួន​៧០០០​ហិច​តា នៅ​តំបន់​វាល​គោគ​ព្រះ ប្រសាទ​បាក់​និង​ម៉ៅ​ព​កករ ស្ថិតនៅ​ឃុំ​ច្រណូក  ដែល​សព  លោក​ឌុល គឹម​ឌិ​ត អតីតៈ មេឃុំ​ច្រ​រ​ណូ​ក​និង​បក្ខពួក​បាន​លួច​លក់​អោយ​ឈ្មួញ​កាលពី​អំឡុង​ឆ្នាំ​២០០៨-២០០៩ ដាក់​ជា​ដែន​នេសាទ​សាធារណៈ​របស់​រដ្ឋ សព្វថ្ងៃនេះ មាន​បែកធ្លាយ​ព័ត៌មាន​ថា​មាន​អ្នកមានអំណាច​ឃុបឃិត​គ្នា​លួច​លក់​ដី​នៅ​តំបន់​ខាងលើ​រៀបចំ​ឯកសា​រលក់​អោយ​ឈ្មួញ​ទៀតហើយ  ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក សំ ចាន់ថន អភិបាល ស្រុក កំពង់លែង​ទូរស័ព្ទ​ទំនាក់ទំនង​មិន​បាន​ទេ​នៅ​ថ្ងៃនេះ​លោក  ផាវ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង  ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ​យើង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​22​ខែតុលា​ឆ្នាំ​២០១៧​ថា  ​ឈើ​ធ្នុង​54  មិនដឹង​កាប់​បាន​ប៉ុន្មាន ៕

 

img20171025p3 (1) img20171025p3 (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com