ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

អាវុធ​យុទ្ធភ័ណ្ឌ ជិត​២០ ប្រភេទ ត្រូវ​ក្រុម​តម្រួត​ថៃ រឹបអូស​បាន​

ប្រទេស​ថៃ ៖ គ្រឿង​សព្វាវុធ​ជាច្រើន​ប្រភេទ ដែល​សម្រាប់​ធ្វើ​សឹក​សង្គ្រាម ត្រូវបាន​កំលាំង​តម្រួត នៃ​ស្នងការដ្ឋាន ខេត្ត​ឡាំ​ភូ​ន ធ្វើការ​រឹបអូស​បាន​នៅក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​បន្ទាប់ពី​មាន​ការសង្ស័យ ព្រមទាំង​បាន​ដាក់​កំលាំង​អោយ​ធ្វើការ​សើុប​អង្គេត​អស់​មួយរយៈ រួចមក ។​

​គួរបញ្ជាក់​ថា នា​ពេលកន្លងមក នៅត្រង់​ចំណុច​ផ្ទះ​លេខ ១៣១ ក្នុងភូមិ​២ ឃុំ​សិរី​បួ​បាន​ស្រុក​មឿង ខេត្ត​ឡាំ​ភូ​ន ប្រទេស​ថៃ គឺ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​រាយ​ការ​ថា គេ​ឧស្សាហ៍ ឮស្នូរ​ផ្ទុះ​អាវុធ​ជារឿយៗ ដូចជា​បាញ់​នៅ​ពេល​មេឃ​ភ្លៀង​ជាដើម ។​ដោយ​មាន​ការសង្ស័យ ទើប​លោក អ​ដុន រុន​ភេទ មេបញ្ជាការ​ក្រុម​តម្រួត ខេត្ត​ឡាំ​ភូ​ន បាន​ដាក់​កំលាំង​អោយ​ធ្វើ​ការស្រាវជ្រាវ​ទៅ​លើ​ប្រភព​ខាងលើ ដើម្បី​ច្បាម និង​កំណត់ យក​មុខសញ្ញា​នេះ​អោយបាន​ច្បាស់ ក្នុង​ការបង្ក្រាប ដោយ​ម្ចាស់ផ្ទះ​នេះ​មានឈ្មោះ ប្រាក់​ឆ័ន ចៈវៈ​នៈ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ដឹក​ភ្ញៀវ​
​ទេសចរណ៍ និង​មាន​បើក​ជា​ផ្ទះជួល​ផង ។​

​បន្ទាប់​ពី​សិក្សា​ទៅលើ​មុខសញ្ញា​បាន​ច្បាស់​ហើយ​នោះ នៅវេលា​ម៉ោង​១០ និង ៣០ នាទី ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ណាត់​វុ​ធ ឈុន​ហាក់​ណាន់ បាន​ដឹកនាំ​កំលាំង ដែល​ក្នុងនោះ​មាន​កំលាំង​តម្រួត​ខេត្ត និង​យោធា​ខេត្ត ផ្នែក​រក្សា​សន្តិសុខ បាន​ធ្វើ​ការឡោមព័ទ្ធ​លំនៅដ្ឋាន​ខាងលើ ព្រមទាំង​បាន​ចូល​ទៅ​ឆែកឆេរ​ខាងក្នុង​ផ្ទះ គឺ​បាន​ប្រទះ ឃើញ​មាន​អាវុធ​ជា​ច្រើន​ប្រភេទ ប្រមាណ​ជិត​២០​មុខ ដែល​សុទ្ធសឹង​ជា​អាវុធ​សម្រាប់ ធ្វើ​សឹក​សង្គ្រាម ។

​ក្នុងនោះ​រួមមាន​ដូចជា កែវឆ្លុះ​សម្រាប់​បាញ់ ជើង​ទម្រ​សម្រាប់​បាញ់ គ្រាប់​រ៉ុក្កែត កាំភ្លើងខ្លី ស្វ័យប្រវត្តិ ប្រភេទ PG7 និង​ឧបករណ៍​ពាក់ព័ន្អ​នឹង​អាវុធ​សង្គ្រាម​ដែល​មាន​តម្លៃ​សរុប​ជា​ទឹកប្រាក់ រាប់​លាន​បាត ។ ក្រោយពី​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ ដែល​ជា​មុខសញ្ញា​សង្ស័យ​រួចមក កំលាំង​ក៏​បាន​រៀបចំ​បញ្ជូន​ខ្លួន រួម​ជាមួយនឹង​វត្ថុតាង ទៅ​កាន់​ស្នងការដ្ឋាន តម្រួត​ខេត្ត​ឡាំ​ភូ​ន ដើម្បី សាកសួរ​បន្ត​ដោយ​ចង់ដឹងថា តើ​ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ភេរវកម្ម​ណាមួយ ឬក៏ ជា​មុខសញ្ញា​ជួញដូរ​អាវុធ ជាតិ​ផ្ទុះ ? ៕

 

p171121a p171121a (9) p171121a (10) p171121a3 p171121a2 p171121a (14) p171121a4 p171121a (15)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com