ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​បើករថយន្ត​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​បណ្តាលឲ្យ​រង​របួសស្រា​ល​និង​ធ្ងន់​២​នាក់​(​មាន​VIDEO)

ខេត្ត​បន្ទាយ​មាន​ជយ័ ៖ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១៩​ខែវិច្ឆិការ​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរឲ្យ​រន្ធត់​មួយ​បាន​កើតឡើង ដោយ​មាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​បណ្តាលឲ្យ​រង​របួសស្រា​ល​និង​ធ្ងន់​២​នាក់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​ផ្កាយ​៥ ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាមប្រព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​សន្តិសុខ​កាស៊ីណូ​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ពណ៌​ស មួយ​គ្រឿង​គ្មាន​ស្លាក់​លេខ​បើកបរ​ដោយ​ជនជាតិ​ចិន ដោយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពោលគឺ​ពី​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ឆ្ពោះទៅ​កាន់​ផ្សារ​រាត្រី លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លីក 06 ពណ័​ក្រហម​លាយខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បណ្តាល​ឲ្យ​ម៉ូតូ​ខូចខាត់​ផ្នែក​ខាងក្រោយ​ទាំងស្រុង​។​ចំណែក​អ្នក​បើ​ប​រងរបួស​។​ស្រាល​ទៅ​មន្ទី​ពេទ្យ​ខ្លួនឯង​ដោយ​បន្សល់​ទុក​ម៉ូតូ​នៅនឹងកន្លែង​។​

​ប្រភព​ដ​ដែរ​បន្តថា ៖ បន្ទាប់ពី​បុក​ម៉ូតូ​ខាងលើ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​តែ​ត្រូវ​សន្តិសុខ​កាស៊ីណូ​បាន​ប្រដេញ​តាម​និង​ហៅ​តាម​វិទ្យុទាក់ទង​ដើម្បី​ឃាត់​រថយន្ត​នោះ​លុះ​មកដល់​ចំណុច​ខាងក្រោយ​បឹង​ស្តា​ឃ្លាត​ពី​កន្លែងកើតហេតុ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​បរ​បញ្ជ្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ជា​ទម្ងន់​ដោយ​បែកក្បាល​ហូ​ឈាម​គួរឲ្យ​រន្ធត់​ចំណែក​មធ្យោបាយ​រង​កាខូចខាត​ទាំងស្រុ​ង​ដោយ​ដាច់​ចេញ​ជា​បំណែកៗ​ពីគ្នា ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ៖ បន្ទាប់ពី​បុក​ម៉ូតូ​១​គ្រឿង​នេះ​ទៀត​ភ្លាម​រថយន្ត​បង្ក​បន្ត​ព្យាយាម​បើ​គេច​ទាំង​ម៉ូតូ​គៀប​ជាប់​អូស​ប្រហែល​១០០​ម៉ែត្រ​ទៅ​មុខ​លែងរួច ហើយ​រថយន្ត​នោះ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​និង​ផ្ទុះ​ពោង​សុវត្ថិភាព​ផង​នោះ ត្រូវបាន​សន្តិសុខ​កាស៊ីណូ​ចាប់​ប្រគល់ឲ្យ​កម្លាំង​កងរា​ជ​អាវុធហត្ថ​តែម្តង​។​

​សូម​ជំរាប​ដែរ​បានឲ្យដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ​រឿង រដ្ឋី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ទីកន្លែង​កំណើត​ស្ថិតនៅ​ឃុំ​ល្វា ស្រុក​មង្គល​បូរី ខេត្ត​បាត់ដំបង បើកបរ​ម៉ូតូ​ម៉ាក​សង់ ពាក់​ស្លាក​លេខ​បាត់ដំបង​1R-5449​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ក្រោយពេល​កើតហេតុ​គេ​ឃើញ​មាន​សន្តិសុខ​កាស៊ីណូ កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​អធិការដ្ឋាន​នគរបាល កម្លាំង​ចរាចរណ៍​បាន​ចុះមក​ធ្វើការ​វាស់វែង​និង​រៀបចំ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​ដី​ថ្មី​ដើម្បី​ជួយសង្គ្រោះ​។​

​ដោយឡែក មធ្យោបាយ​ពាក់​ព​ន្ឋ័​ទាំងអស់​ត្រូវបាន​កម្លាំង​សមត្ថ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​ថា​ខណៈ​ជនរងគ្រោះ​កំពុងតែ​ហូ​ឈាម​ដេក​ស្តូកស្តឹង​ជិត​១​ម៉ោង​ទៅ​ហើយ មិន​ឃើញ​ហៅ​ឡានពេទ្យ​មកជួយ​បែ​ជា​នាំគ្នា​គិតពី​ឈរ​មើល​និង​ថតរូប​ទៅវិញ ។​

​ជាមួយគ្នានេះដែរ​ពួក​គាត់​បញ្ជាក់​ថា ៖ រាល់​យានយន្ត​របស់​ពួកគាត់​មាន​ការឆែកឆេ​នឹង​រឹតបន្តឹង​ជាខ្លាំង ចំណែកឯ​យានយន្ត​ជនបរទេស​ហាក់បីដូច​ជា​ធូរ​ឡុង ជាក់ស្តែង​រថយន្ត​ជនជាតិ​ចិន​ខាងលើ​នេះ​តែម្តង​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន យ៉ាង​អនាធិប្បតេយ្យ​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ឡើយ ៕

p171121b1 p171121b4 p171121b3 p171121b2 p171121b (3)

p171121z12 p171121z1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com