ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 | Email:snpnewskh@gmail.com / Website:www.snp-news.com
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​
ព័ត៌មាន​ថ្មី
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

​លោកស្រី ម៉ែន សំអន​៖ កម្ពុជា​និង​ចិន នូវតែ​បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏

​ភ្នំពេញ​៖ កម្ពុជា​-​ចិន នូវតែ​បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏ ជាមួយគ្នានេះ ចិន​ជា​ប្រទេស​ដែល​បាន​ដាក់ទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​វិស័យ​នៅ​កម្ពុជា ផងដែរ ។  នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោកស្រី ម៉ែន សំអន ឧ​ប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច  ក្នុងឱកាស​ដែល​លោកស្រី​ទទួល​ជួប សម្ដែង​ការគួស​ម​ជា​មួយ​គណៈប្រតិភូ​ខេត្ត​ហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក​លី  តឺជី​ន អភិបាលរង​ខេត្ត​ហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជា​មា និត​ចិន នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីស្ដីការក្រសួង  ដើម្បី​ស្វែងយល់​ពី​សក្តានុពល ដែល​កំពុង​រីកចម្រើន នៅ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​មាន​លក្ខណៈ សមស្រប ក្នុង​ការដាក់​ទុន​វិនិយោគ ជាពិសេស​លើ​វិស័យ​អចលនៈទ្រព្យ​, វិស័យ ទេសចរណ៏ និង​សេដ្ឋកិច្ច​។​

​លោកស្រី ម៉ែន សំអន  បានបញ្ជាក់​ថា​៖ កម្ពុជា​_​ចិន និង​នូវតែ​បន្ដ ពង្រឹង  កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​យ៉ាង​ជិតស្និត និង​មាន​ភាពរឹងមាំ​តាមរយះ​ចំណងមិត្តភាព សាមគ្គីភាព​ពី​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​ជិតស្និទ្ធ និង​បន្ដ​ទំនាក់ទំនង​ការទូត គ្រប់​ជ្រុងជ្រោយ​។​ជាមួយគ្នានេះ ចិន​ជា​ប្រទេស​ដែល​បាន​ដាក់ទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​វិស័យ​នៅ​កម្ពុជា​ផង​ដែរ ។

​លោកស្រី ម៉ែន សំអន បាន​បន្ដថា​៖ នេះ​ជាឧិ​កាសដ៏​ល្អ​សំរាប់​វិនិយោគិន​ដាក់ទុន​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពេល​ដែល​កម្ពុជា មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ យ៉ាង​ឆាប់​រហស័​។​

​លោកស្រី​ម៉ែន សំអន ក៏​បាន​គាំទ្រ​ចំពោះ​ដំណើរការ ​ចុះហត្ថលេខា​លើ​លិខិតបញ្ជាក់​សុ​ឆន្ទះ​ស្តីពី​ការបង្កើត​ទំនាក់ទំន​ង​ជា​មិត្តភាព រវាង​រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប ខេត្ដ​ព្រះសីហនុ និង​ខេត្ត​ហ្វូ​ជៀ​នប្រទេស​ចិន ក្នុង​គោល បំណង ជំរុញ​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព ការទូត និង​វិនិយោគ​រវាង​គ្នា​ព្រមទាំង​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ទាំងពីរ  និង​ខេត្ត​ហ្វូ​ជៀន លើ​វិស័យ​ផ្សេងៗ​ដូចជា​៖​វិទ្យាសាស្ដ្រ​,​កសិកម្ម ,​ពាណិជ្ជកម្ម​ ,​ឧស្សាហកម្ម ,​វប្បធម៌​,​អប់រំ និង​ទេសចរណ៏​ជា​ដើម ។​

​លោក​លី តឺជី​ន បានបញ្ជាក់​ថា​៖  ក៏​បាន​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍ សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ។​លោក​ក៏​បាន​អ​គុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​គណៈប្រតិភូ អ្នកវិនិយោគ​របស់​ប្រទេស​ចិន យ៉ាង​កក់ក្ដៅ រាក់ទាក់ ចំពោះ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ដំណើរការ​សេដ្ឋកិច្ច​នៅ​កម្ពុជា  និង ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ការងារ រវាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏ នៅ​កម្ពុជា ៧​នៅពេលនេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង រឹតចំណង​សាមគ្គីភាព មិត្ដភាព​បងប្អូន​តែ​មួយ ផងដែរ ។

​សូមបញ្ជាក់​ថា​៖ ខេត្ដ​ហ្វូ​ជៀ​នប្រទេស​ចិន គឺជា​ខេត្ដ​មួយ ដែល​មាន​សក្ដានុពល​ដ៏​ធំជាងគេ និង​មាន​សេដ្ឋកិច្ច​៧,០០​ភាគរយ ដោយសារ​ខេត្ដ​ហ្វូ​ជៀន​នេះ មាន​ចំណត់​កំពង់ផែ លើក ដាក់​ទំនិញ គ្រប់​ប្រភេទ និង​មាន​ប្រជាជន​រស់ នៅ​ប្រមាណ​ជាង​៣០​លាន​នាក់ ៕

 

v171122b1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សម្លេងនិស្សិតបញ្ញវ័ន្ត | ទូរស័ព្ទ៖ 012924144 / 017655433 | ​ | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com

សហការផ្តល់ព័ត៌មាន៖ 012924144 / 017655433 | អ៊ីម៉ែល៖ Email:phoungsreylen@gmail.com