ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៣ ភូមិអង្គរនៀប ឃុំត្រាំងកក់ ស្រុកត្រាំងកក់ ខេត្តតាកែវ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តចំនួន៣គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សម្នាក់ស្លាប់យ៉ាងអានោចអាធម៌ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៣ ភូមិអង្គរនៀប ឃុំត្រាំងកក់ ស្រុកត្រាំងកក់ ខេត្តតាកែវ។
តាមសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរវាងរថយន្តចំនួន៣គ្រោះដោយមួយគ្រោះម៉ាកទូរីស ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ2AI 1837 និងមួយគ្រឿងទៀតប្រភេទរថយន្តដឹកដី ពណ៍ទឹកប្រាក់ ចំណែកមួយគ្រឿងទៀតប្រភេទរថយន្តហ៊ីយ៉ាន់ដាយ ៕